រន្ធត់ណាស់! ស្លាប់មនុស្ស ២០នាក់ និង របួស ៣០នាក់ ក្រោយរថយន្ដដឹកអ្នកដំណើរទៅធ្វើបុណ្យកឋិន បុកជាមួយនឹងរថភ្លើងនៅព្រឹកមិញ….

ប្រទេសថៃ :​ មានករណីរឧប្បទ្ទហេតុដ៏រន្ធត់មួយបានកើតឡើង រវាងថយន្តក្រុងមួយបានបើកបុករថភ្លើងដឹកទំនិញ កាលពីវេលាម៉ោង ៨ និង ០៥ នាទីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះ នៅស្ថានីយរថភ្លើងមួយកន្លែង ក្នុងភូមិ Bang Toei ស្រុក Mueang Chachoeng នៃប្រទេសថៃ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។

តាមការឱ្យដឹងពីព័ត៌មាននៅក្នុងស្រុកថៃនោះ គឺនៅលើរថយន្តក្រុងខាងលើ មានអ្នករួមដំណើរប្រមាណ ៦០ នាក់ មកពីខេត្តសមុតប្រាកាន កំពុងធ្វើដំណើរហែកឋិនទានទៅវត្តមួយឈ្មោះបាងប្រាណាក់ ប៉ុន្តែស្រាប់តែមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកមួយទំហឹងជាមួយរថភ្លើងដឹកទំនិញ ដែលបង្កឱ្យមនុស្ស ២០ នាក់បានស្លាប់ និង ប្រមាណ ៣០ នាក់ទៀតរងរបួសធ្ងន់ ។

បច្ចុប្បន្នប៉ូលិសកំពុងធ្វើកំណត់ហេតុ និង កំពុងព្យាយាមនាំយកសាកសពចេញពីគ្រោះថ្នាក់នោះ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងស្រុកកើតហេតុនេះ ៕

Related posts

Leave a Comment