ប្រពៃណាស់!! ឧកញ៉ា ខេមរៈ សិរីមន្ត ផ្ដល់ថវិកា ១០០០ ដុល្លារលើកទឹកចិត្ត ទុំ រដ្ឋា ដែលកំពុងផ្ទុះរឿងច្រៀងពីរោះ តែមិនជាប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia idol រដូវកាលទី ៤ ខណៈមហាជនមួយចំនួនយល់ថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានពីរោះអាចទទួលយកបាន ប៉ុន្ដែបែរជាមិនបានជាប់ទៅកាន់វគ្គបន្តទៅវិញ ព្រោះអាចមកពីមូលហេតុគេមានរូបរាងមិនស្អាតសង្ហា បង្កើតឱ្យមានមតិរិះគន់មិនពេញចិត្តព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកលេងបណ្ដាញសង្គមនៅឡើយ ស្រាប់តែនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ នេះ កំពូលតារាចម្រៀងប្រុសរូបសង្ហា លោក ខេមរៈ សិរីមន្ត បានបង្ហោះសារក្ដែងៗនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ជូនថវិកា ១ ០០០ដុល្លារដល់បេក្ខជន ទុំ សុវត្ថិ ដើម្បីជាការលើកទឹកចិត្តក្នុងការប្រឹងប្រែងតស៊ូដើរទៅមុខទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ក្រៅពីប្រកាសជូនថវិកាមួយចំនួនដល់ ទុំ សុវត្ថិ ហើយ ក្នុងនោះឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានរៀបរាប់ទៀតថា ៖ «កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិកា 1000$ មានសមត្ថភាពពិតតស៊ូគង់បានសម្រេច»។ ការបង្ហាញទឹកចិត្តសប្បុរសធម៌របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានធ្វើឱ្យមហាជនជាច្រើនជួយត្រេកអរជំនួស ទុំ សុវត្ថិ ផងដែរ៕

Leave a Reply

Your email address will not be published.