កំហុសអ្នកណា? ឡានដឹកដីស៊ីផ្លេឲ្យជៀសផ្លូវ តែមិនព្រមជៀស ហើយនៅឈរធ្វើព្រងើយ ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តងនៅខេត្តកំពង់ឆ្នាំង (មានវីដេអូ)

ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមរយៈខ្សែវីដេអូនោះបង្ហាញឲ្យឃើញថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុមបានឈរលេងនៅលើផ្លូវ ក្រោយមកមានរថយន្តដឹកដីមួយគ្រឿងបានធ្វើដំណើរ ហើយបានស៊ីផ្លេឲ្យក្រុមយុវជនទាំងនោះចេញពីផ្លូវ ប៉ុន្តែមានយុវជនម្នាក់ព្រហើនមិនព្រមចេញ ទើបត្រូវរថយន្តដឹកដីបុកបណ្តាលឲ្យរបួសធ្ងន់តែម្តង។ ទស្សនាវីដេអូនៅកន្លែងកើតហេតុខាងក្រោម៖​ ប្រភព៖ Khmer Note

Related posts

Leave a Comment