កូនខ្មែរអស្ចារ្យណាស់!! យុវជនខ្មែរ ១រូប រកឃើញវិធីបង្កើតម៉ាស៊ីភ្លើងដោយ មិនប្រើប្រេងបានហើយ…

ថ្មីៗនេះមានយុវជនកម្ពុជាមួយរូប ដែលជានិស្សិតស្រុកស្រែចម្ការម្នាក់បានរកឃើញវិធីបង្កើតម៉ាស៊ីនភ្លើង ដោយមិនប្រើប្រាស់ប្រេង តែអាចបង្កើតជាអគ្គិសនីប្រើប្រាស់បានប្លែកគេ។ យុវជន សោម សីហា ជានិស្សិតបញ្ចប់ការសិក្សាផ្នែក វិស្វកម្មអេឡិចត្រូនិច ហើយបានច្នៃទេព្យកោសល្យ ក៏ដូចជាជំនាញ ទៅបង្កើតគំនិតម៉ាស៊ីនមិនប្រើប្រេងនេះតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសជាមួយ BTV លោកបាននិយាយថា ម៉ាស៊ីននេះគឺមានភាពស៊ាំញាំបន្ដិចព្រោះមុនឈានទៅដល់ការបង្កើតចេញជាភ្លើងអគ្គិសនីប្រើប្រាស់បាននោះ គឺឆ្លងកាត់ ៣ ដំណាក់កាល ដែលនិយាយឲ្យសាមញ្ញទៅ គឺប្រភេទ មេកាត្រូនិច ដែលមាន ប្រព័ន្ធមេកានិច , ប្រព័ន្ធអេឡិចត្រូនិច និង ប្រព័ន្ធអគ្គិសនី ៣ រួមបញ្ចូលតែមួយ ដើម្បីម៉ាស៊ីនដំណើរការ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានលម្អិតដែរថា ចំណុចសំខាន់ជាងគេនៃម៉ាស៊ីនគឺ ប្រព័ន្ធមេកានិចតែម្ដង ព្រោះត្រូវសិក្សាពីចំនួនជុំ មេកានិចឲ្យច្បាស់ ជៀសវាងម៉ាស៊ីនដំណើរការមិនល្អ។ ចំណុចទី២ ត្រូវសិក្សាលើប្រព័ន្ធអេឡិចត្រូនិច ដើម្បីបញ្ជូនកម្លាំងទៅឲ្យម៉ូទ័របានគ្រប់គ្រាន់ កុំឲ្យម៉ូទ័រគាំងនៅមុនពេលកំណត់ឲ្យម៉ាស៊ីនឈប់ដំណើរការ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចទី៣ ត្រូវសិក្សាលើប្រព័ន្ធអគ្គិសនីធម្មតា ដែលធ្វើយ៉ាងណាគ្រប់គ្រងតង់ស្យុងឲ្យបានល្អ កុំឲ្យវាលើស តែករណីវាលើសនោះគឺមានឧបករណ៍ ប្រើប្រាស់ស៊េនស័រផ្ដាច់ស្វ័យប្រវត្តិតែម្ដង ។

សីហា ដែលជាសិស្សចូលចិត្តផ្នែកមេកានិចនេះបានបន្ដថា រឿងដែលជាចម្ងល់ថា បើមិនប្រើប្រេងនោះតើម៉ាស៊ីននេះធ្វើដូចម្ដេចនឹងមានភ្លើងប្រើប្រាស់ទៅ ។ នេះក៏ព្រោះតែម៉ាស៊ីននេះប្រើប្រាស់ដោយម៉ូទ័រ ដោយគ្រាន់តែកាច់សោរបញ្ឆេះទៅ ម៉ូទ័រវានឹងទៅអូសឌីណាម៉ូ ហើយបង្កើតថាមពលទៅឲ្យម៉ាស៊ីនដំណើរការបន្ដ និងសល់ប៉ុន្មានគឺផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ ដែលទាំងនេះគឺជាវិធីសាស្ដ្រដែលម៉ាស៊ីនភ្លើងនេះផលិតអគ្គិសនី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាការសិក្សារៀនសូត្ររបស់លោកតាំងពីដើមដល់ឥលូវចាយលុយហោប៉ៅខ្លួន​ឯងអស់ជាង ៧ ពាន់ដុល្លារហើយក៏ដោយ ក៏លោកនៅតែបន្ដក្ដីស្រមៃចង់បង្កើត ឧបករណ៍ធ្វើកសិកម្មដែលមានទំហំទឹកប្រាក់ជាង ២ ម៉ឺនដុល្លារថែមទៀតផង ខណៈដែលពេលនេះលោកទទួចថា អស់លុយពីហោប៉ៅទៅហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ដែរថា ម៉ាស៊ីននេះក៏ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង ទិញយកទៅបង្កើតអុកស៊ីសែនក្នុងទឹកទៀតដែរ ព្រោះវាប្រើប្រាស់បានច្រើនសណ្ឋាន ដូចជាតាមភូមិ ក្នុងគ្រួសារ កសិដ្ឋាន និង ទីដាច់ស្រយាលនានា ហើយការប្រើប្រាស់ភ្លើងប៉ុណ្ណា រៀបទំហំម៉ាស៊ីន ទៅតាមនោះដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ សីហា បន្ថែមដែរ លោកនៅមានគោលដៅជាច្រើនទៀត ដើម្បីផលិតឧបករណ៍មកប្រើប្រាស់ ទោះបីពេលខ្លះត្រូវដាច់បាយ ដើម្បីទុកលុយទិញឧបករណ៍ និងធ្វើការតេស្ដសាកល្បងបរាជ័យច្រើនលើកយ៉ាងណានោះ ក៏លោកបន្ដក្ដីស្រមៃនេះទាល់តែសម្រេចបាន ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment