សូមប្រយ័ត្នផង! នៅថៃ ព្រមានភ្ញៀវទេសចរកុំឱ្យទៅជិតស្វា ដោយបារម្ភខ្លាចឆ្លងកើតជំងឺអុតស្វា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​អុត​ស្វា (Monkeypox) គឺ​ជា​ជំងឺ​កំពុង​ជា​ការ​បារម្ភ​សម្រាប់​ពិភពលោក ខណៈ​ជំងឺ​មួយ​នេះ កំពុង​តែ​រាតត្បាត​ឆ្លង​ខ្លាំង​ពាសពេញ​បណ្ដា​ប្រទេស​អឺរ៉ុប និង បន្ត​រាលដាល​ដល់​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា សហរដ្ឋ​អាមេរិក កាណាដា និង ប្រទេស​មួយ​ចំនួន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នោះ​ដែរ ជា​ការ​ការពារ​ទុក​ជា​មុន ប្រទេស​មួយ​ចំនួន ដែល​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​នៃ​ជំងឺ​នេះ បាន​ធ្វើ​ការ​ដាក់​ការ​ត្រួត​ពិនិត្យ​តាម​ព្រលាន​យន្តហោះ ស្កេន​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស ដើម្បី​ជៀសវាង​ការ​ផ្ទុះ​ឆ្លង​ចូល​ក្នុង​ប្រទេស​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង នៅ​ប្រទេស​ថៃ រដ្ឋាភិបាល ក៏​បាន​ចាត់​ដាក់​មណ្ឌល​ត្រួត​ពិនិត្យ និង ស្កេន​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ចូល​ក្នុង​ប្រទេស​ផង​ដែរ ដើម្បី​ជា​ការ​ការពារ​ករណី​រាតត្បាត​នៃ​ជំងឺ​អុត​ស្វា។ ព្រម​គ្នា​នឹង​វិធានការ​រដ្ឋាភិបាល​នេះ​ដែរ ខាង​វត្ត Suwan Khuha ក្នុង​ខេត្ត Phang Nga ក៏​បាន​ដាក់​ចេញ​ការ​ព្រមាន​ដល់​អ្នក​ទេសចរ​ដែល​អញ្ជើញ​មក​លេង​រមណីយដ្ឋាន​របស់​ខ្លួន​ផង​ដែរ កុំ​ឱ្យ​មាន​ការ​ប៉ះពាល់ ក៏​ដូច​ជា​កៀក​ក្បែរ​សត្វ​ស្វា​នៅ​ទីនោះ ដើម្បី​បញ្ចៀស ក៏​ដូច​ជា​ការពារ​ករណី​ឆ្លង និង ចម្លង​ជំងឺ​អុត​ស្វា៕

ប្រភព៖ Khaosod English

Leave a Reply

Your email address will not be published.