ផ្អើលអាមេរិក! ផ្ទុះហេតុការណ៍បា-ញ់រះនៅសាលាបឋមសិក្សាយ៉ាងរន្ធ-ត់ ស្លា-ប់មនុស្ស ២១ នាក់ រីឯជនសង្ស័យអាយុត្រឹម ១៨ ឆ្នាំ

ជន​សង្ស័យ​វ័យ ១៨ ឆ្នាំ​ម្នាក់ បាន​ធ្វើ​ការ​បាញ់​រះ​នៅ​ឯ​សាលា​បឋម​សិក្សា​មួយ​នៅ​រដ្ឋ Texas សហរដ្ឋ​អាមេរិក បណ្ដាល​ឱ្យ​ក្មេង​ៗ​ចំនួន ១៨ នាក់ និង មនុស្ស​ធំ ៣ នាក់​បាន​បាត់​បង់​ជីវិត។

ហេតុការណ៍​បាញ់​រះ​យ៉ាង​រន្ធត់​នេះ កើត​មាន​ឡើង​នៅ​សាលា​បឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២២ (ម៉ោង​ក្នុង​តំបន់)។ តាម​ការ​បញ្ជាក់​របស់​អភិបាល​ក្រុង លោក Greg Abbott បាន​និយាយ​ថា ជន​សង្ស័យ​វ័យ ១៨ ឆ្នាំ​រូប​នោះ ត្រូវ​បាន​ឱ្យ​ដឹង​ថា បាន​ធ្វើ​ការ​បាញ់​សម្លាប់​ទៅ​លើ​លោក​យាយ​របស់​គេ មុន​ទៅ​ធ្វើ​ការ​បាញ់​រះ​នៅ​សាលា​នោះ។

លោក​អភិបាល​ក្រុង​បាន​បន្ថែម​ទៀត​ថា ជន​សង្ស័យ​គឺ​ជា​ពលរដ្ឋ​អាមេរិក ដោយ​រូប​គេ​ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា Robb មាន​សិស្ស​សរុប​ប្រមាណ​ជាង ៥០០ នាក់ ដោយ​ភាគ​ច្រើន​ជា​ជនជាតិ​អេស្ប៉ាញ និង មាន​បញ្ហា​ជីវភាព​លំបាក។ ហេតុការណ៍​បាញ់​រះ​នៅ​សាលា​នេះ​ដែរ គឺ​ជា​ហេតុការណ៍​បាញ់​រះ​ដ៏​សាហាវ​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក គិត​តាំង​ពី​ឆ្នាំ ២០១២ មក ដែល​មាន​ការ​បាញ់​រះ​លើ​សាលា​ដូច​គ្នា បណ្ដាល​ឱ្យ​ក្មេង ២០ នាក់ និង បុគ្គលិក​សាលា ៦ នាក់​ស្លាប់៕

Leave a Reply

Your email address will not be published.