ផ្ទុះការចាប់អារម្មណ៍ អ្នករួមទូក ៤ នាក់ ចូលរួមពិធីបូជាស-ព Tangmo លើកលែងតែនាង Sand

មកទល់ពេលនេះសពរបស់ Tangmo បាន និង កំពុងបូជា ហើយនឹងមានពិធីរើសយកធាតុ ដើម្បីយកទៅតម្កល់នៅក្បែរធាតុឪពុករបស់នាងតែប៉ុណ្ណោះ។ បើក្រឡេកទៅមើលទិដ្ឋភាពថ្ងៃបូជារបស់នាង គេឃើញមានអ្នកសិល្បៈ និង មិត្តៗរបស់នាងជាច្រើន ក៏បានមកជូនដំណើរនាងជាលើកចុងក្រោយផងដែរ។

ជាមួយឱកាសដ៏ក្តុកក្តួករំជួលចិត្តនោះដែរ គេសង្កេតឃើញមានវត្តមានបុគ្គលដែលនៅលើទូកជាមួយ Tangmo ចំនួន ៤ នាក់ ក៏បានមកចូលរួមក្នុងការជូនដំណើរនាងជាលើកចុងក្រោយផងដែរ លើកលែងតែនាង Sand ម្នាក់ប៉ុណ្ណោះ ដែលមិនបានមកចូលរួមនឹងគេ។

ការចូលរួមពីសំណាក់អ្នកទាំង ៤ នោះដែរ បានធ្វើឱ្យបណ្តាអ្នកសារព័ត៌មានជាច្រើនក៏បាននាំគ្នាផ្តិតយករូបភាព ដើម្បីបង្ហាញសាធារណជន។ យ៉ាងណាមិញ សម្រាប់ពួកគេក៏ត្រូវបានគេកត់សម្គាល់ឃើញម្តាយ Tangmo ទទួលយ៉ាងរាក់ទាក់ផងដែរ។ នេះជាទិដ្ឋភាពមួយចំនួន ដែលអ្នកសារព័ត៌មានផ្តិតបាន ៖

Leave a Reply

Your email address will not be published.