ចិន​ដេកពេទ្យខ្មែរដេកគុក ! ក្នុងករណីបុរសខ្មែរបើឆាកលបលួចប្រើកាំបិតវាយប្រហារបុរសចិន២នាក់

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងក្រុមទី១៥ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ។ ជនសង្ស័យម្នាក់ខឹងបុរសជនជាតិចិន២នាក់ករណីទំនាស់ពាក្យសម្តីក៏យកកូនកាំបិតចាក់ចិន២នាក់ នោះឱ្យរងរបួសត្រូវកម្លាំងនគរបាលឃាត់ខ្លួនយកមកសាកសួរ។

ជនរងគ្រោះឈ្មោះ HUANGXIAOHAI ភេទប្រុស​ អាយុ៤៥ឆ្នាំ ជាជនជាតិចិន កាន់ប៉ាស្ព័រលេខ​ EF7956201 ស្នាក់នៅក្រុមហ៊ុនស្រាបៀរ ganzberg ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរជាងផ្សារដែក របួសដៃឆ្វេង។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ LUO YONGKUN ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន លេខប៉ាស្ព័រ E00208085 ស្នាក់នៅក្រុមហ៊ន ganzberg ក្នុងសង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌឬស្សីកែវ រងរបួសធ្ងន់ខ្នងខាងឆ្វេង។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃិន សុផល ភេទប្រុស​ អាយុ៣៨ ឆ្នាំមុខរបរកម្មករកាប់ជ្រូក ស្នាក់នៅក្នុង កុងស៊ីកាប់ជ្រូកក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន ។មុនកើតហេតុនៅថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២០ជនសង្ស័យនិងប្អូនប្រុសរបស់ខ្លួនបានជិះម៉ូតូទៅរកជនរងគ្រោះ ដើម្បីសួរនាំទំនាស់កាលពីថ្ងៃមុននៅកន្លែងធ្វើការ។

ជនសង្ស័យបាន ទៅរកជនរងគ្រោះម្ដងទៀត ដោយបានកាន់កូនកាំបិតទៅជាមួយផង ។ពេលនោះបានជួបជនរងគ្រោះឈ្មោះ​ HUANGXIAOHAI កំពុងដើរតាមផ្លូវក៏ទៅចាក់ជនរងគ្រោះបណ្ដាលរបួស។​ ឃើញដូចនេះជនរងគ្រោះឈ្មោះ​ LUOYONGKUN បានស្ទុះមកជួយត្រូវបានជនសង្ស័យចាក់ឱ្យរងរបួសកំភួនដៃដៃខាងឆ្វេង។ ភ្លាមនោះមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្ដឹងរាយការណ៍មកសមត្ថកិច្ច។

កម្លាំងនគរបាលចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ។ ជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Related posts

Leave a Comment