នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ សាកសពរបស់តារាស្រី Tangmo កំពុងតែត្រូវបានគេរៀបចំពិធីត្រៀមបូជារួចរាល់ហើយ ដោយមានវត្តមានរបស់តារាប្រុសស្រីជាច្រើនរូប ចូលមកជូនដំណើរនាងជាលើកចុងក្រោយ ហើយជាពិសេសគេក៏ឃើញមានវត្តមានរបស់ Mo Amena ដែលជាមិត្តជិតស្និទ្ធរបស់នាងផងដែរ។
មកដល់ក្នុងពិធីនេះ Mo ក៏បានឆ្លៀតឱ្យសម្ភាសជាមួយអ្នកកាសែត ទាក់ទងនឹងរឿងរ៉ាវដែលមានជនបន្លំជាគណនី Tangmo មកបង្ហោះរូបចម្លែកៗ បង្ករភាពភ្ញាក់ផ្អើលដល់មហាជនប៉ុន្មានថ្ងៃនេះផងដែរ។
នាងបានឱ្យដឹងដូច្នេះថា នាងដឹងថាមានរឿងរ៉ាវច្រួលច្របល់ជាមួយនឹងផេក Tangmo ប៉ុន្មានថ្ងៃនេះ ហើយនាងក៏ដឹងថានរណានៅពីក្រោយរឿងផងដែរ ព្រោះជននោះបានទាក់ទងមកនាងទៀតផង។
នាង និងជននោះ បាននិយាយជាមួយគ្នាជាច្រើន នាងបានសុំគេមើលរូបភាពទាំងប៉ុន្មានអស់ហើយ រួមជានឹងភស្តុតាងជាច្រើនទៀត តែរបស់ទាំងនេះ វាមិនអាចជួយអ្វីដល់ក្តីបានឡើយ បើជួយបានគឺជួយបានតិចបំផុត។
មានរូបខ្លះភស្តុតាងខ្លះ នាងក៏បានសុំមិនឱ្យគេមិនបញ្ចេញឡើយ ហើយបើគេមកក្នុងបំណងល្អ ចង់ជួយរកការពិត ចង់ជួយកុំឱ្យក្តីស្ងប់ពិតមែននោះ នាងក៏អរគុណ និងបណ្តោយឱ្យគេធ្វើទៀត តែបើគេមកក្នុងការធ្វើឱ្យ កាន់តែខូចខាត នាងក៏សុំឱ្យគេឈប់ដែរ។ ចុងក្រោយ នាងមិនអាចបញ្ចេញបានទេ ថាជននោះជាអ្នកណា នាងពិតជាសុំទោស មានតែទុកឱ្យគេចេញមុខមកខ្លួនឯងប៉ុណ្ណោះ៕