នេះហើយគឺ ការស្រឡាញ់ពិតប្រាកដ កើតរឿង៣ខែហើយ សង្សារ Tangmo ស្រងូតស្រងាត់មិនទាន់បាត់

ដូចដែរដឹងស្រាប់ហើយថា ហេតុការណ៍គ្រោះថ្នា.ក់បា.ត់ប.ង់ជីវិតរបស់ តារាស្រីថៃ Tangmo ធ្វើឲ្យបណ្តាអ្នកគាំទ្រ ទាំងក្នុងស្រុកនិងក្រៅស្រុក ម្នាក់ៗនាំគ្នាផ្អើលតាមដាន ចង់ដឹងពីលទ្ធផល តើមូលហេតុបណ្តាលមកពីអ្វី រហូតមកដល់ពេលនេះ គឺរយៈពេល ៣ខែហើយ។

យ៉ាងណាមិញ ចាប់ពីថ្ងៃកើតហេតុ តាំងពីចុងខែកុម្ភៈ រហូតមកដល់ពេលនេះ ស.ពរបស់ តារាស្រីរូបនេះ ទើបនឹងត្រូវគេបញ្ជូនទៅបូ.ជា នាព្រឹកថ្ងៃនេះ ដែលទិដ្ឋភាព ក្នុងពិធីត្រូវបានគេរៀបចំ តាមបែបគ្រឹះសាសនាធំដុំផងដែរ។

ជាងនេះទៅទៀត ហ្វេនៗកាន់តែចាប់អារម្មណ៍នឹង សង្សាររបស់រូបនាងគឺ P’Bird បានត្រឹមអង្គុយម្នាក់ឯង ឈ្ងោកមុខចុះក្រោម មុខស្រងូតស្រងាត់ មើលទៅគួរឲ្យអាណិត សរុបជារួម តាំងពីថ្ងៃកើតហេតុ រហូតដល់ពេលនេះ ៣ខែទៅហើយ តែមើលទៅ រូបលោកនៅមិនទាន់ធ្វើចិត្តបាននៅឡើយ ៕

Leave a Reply

Your email address will not be published.