ប្រាប់តគ្នាផង! រដ្ឋាភិបាលអនុញ្ញាតិឱ្យកម្មករនិយោជិត ឈប់សម្រាក ៣ ថ្ងៃ ដើម្បីទៅបោះឆ្នោត

តាមរយៈលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាក់ពីការឈប់សម្រាករបស់បងប្អូនកម្មករនិយោជិត ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។

ក្នុងលិខិត បានបញ្ជាក់ឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗ៕

Leave a Reply

Your email address will not be published.