ស្វាមី ឱក សុគន្ធកញ្ញា រៀបចំកម្មវិធីរាប់បាតថ្ងៃខួបកំណើតភរិយានៅលើកោះសង្សារ យ៉ាងមានសុភមង្គល

នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរដល់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងថ្ងៃខួបកំណើតគម្រប់ ៣៣ ឆ្នាំ របស់នាងយ៉ាងច្រើនហូរហែ ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនអ្នកគាំទ្រក៏ទន្ទឹងរង់ចាំអ៊ុតមើលថា តើឆ្នាំនេះតារាស្រីរូបនេះនឹងរៀបចំកម្មវិធីធំដុំឬក៏យ៉ាងណា ក៏ព្រោះតែកាលពីពេលកន្លងទៅ ឱក សុគន្ធកញ្ញា ធ្លាប់បានបង្ហោះរូបភាពថានឹងរៀបចំកម្មវិធីពិសេសរបស់ខ្លួននៅក្នុងឆ្នាំនេះ ដើម្បីអបអរថ្ងៃកំណើត ។

យ៉ាងណាមិញ មុននឹងឈានដល់កម្មវិធីដូចដែលបានគ្រោងទុកក្នុងថ្ងៃខួបកំណើត តារាស្រីរូបនេះបានទទួលកាដូយ៉ាងជ្រះថ្លាពីស្វាមីទាំងព្រឹកនៅឯកោះសង្សារ ដោយលោកបានរៀបចំនិមន្តព្រះសង្ឃរាប់បាត នៅក្នុងថ្ងៃកំណើតភរិយា និង ឱកាសថ្ងៃកាន់បិណ្ឌ ១២ ផងដែរ ។

ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែរថា «ថ្ងៃនេះជាថ្ងៃបិណ្ឌទី ១២ ហើយក៏ត្រូវជាថ្ងៃចន្ទ ទី 14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេនទេយ្យទាននៅលើកោះសង្សារ»៕

Related posts

Leave a Comment