ថ្ងៃខួបកំណើត ឱក សុគន្ធកញ្ញា បន្តលើកសរសើរតែពីការលះបង់របស់ម្តាយ និងមិនរំលឹកពីឪពុកទេ

ភ្នំពេញ៖ មិនបន្តរំលឹក និងនិយាយអំពីឪពុក ឱក សុគន្ធកញ្ញា បន្តសាងរូបភាពក្រុមគ្រួសារមួយដែលពោរពេញដោយក្តីសុខ។ សូម្បីថ្ងៃខួបកំណើតតារាចម្រៀងរូបនេះបានត្រឹមតែរំលឹកពីការលះបង់ដ៏ធំធេញរបស់ម្តាយ ដោយមិនរំលឹកសូម្បីតែបន្តិចចំពោះលោកឪពុក។

​អស់រយៈពេលជាច្រើនខែហើយដែលតារាចម្រៀងឱក សុគន្ធកញ្ញា នៅតែរក្សាជំហរមិននិយាយអំពីឪពុកបង្កើតជាសារធារណៈក្រោយពីឪពុកនាងបានលើកឡើងអំពីរឿង”កូនមិនស្គាល់ឪ”។ ថ្ងៃទី១៤ ខែកញ្ញា នេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ដែលនាងទទួលបានការសារជូនពរយ៉ាងហូរហែពីអ្នកគាំទ្រ និងមិត្តរួមអាជីព។ កាន់តែពិសេសនាងនិងស្វាមីបានធ្វើដំណើរទៅកម្សាន្តលើកោះសង្សារដោយរួមទាំងរៀបចំពិធីរាប់បាតប្រគេនទេយទានសម្រាប់ព្រះសង្ឃផងដែរ។ នាងបានបង្ហោះលើបណ្តាញសង្គមថាថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី១៤ ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាននៅលើកោះសង្សារ”។ ទោះជាយ៉ាងណាអ្វីដែលគេកាន់តែចាប់អារម្មណ៍គឺមុននេះនាងក៏បានបង្ហោះសារអមដោយរូបភាពម្តាយ និងនាគ្រាវ័យកុមារដែលមានន័យខ្លឹមសារថា”ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ…”។ សារនេះល្មមដែលធ្វើឲ្យអ្នកគាំទ្រនាងយល់ថានាងរស់នៅជាមួយម្តាយ និងស្ថិតក្រោមការចិញ្ចឹមមើលថែពីម្តាយ ហើយពិតណាស់មានមូលហេតុនៅពីក្រោយការមិនរំលឹកអំពីគុណបំណាច់ឪពុក។

​គួរបញ្ជាក់ដែរថា ចុងខែមិថុនាកន្លងទៅ លោក ឱក បូនី ដែលគេស្គាល់ថាជា ជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញសារធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនពិសេសលើពាក្យថា”កូនមិនស្គាល់ឪ”។ សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនីបានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក សុគន្ធកញ្ញាដែលកំពុងជោគជ័យខ្លាំង និងត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាង និងសុភមង្គលពីសេសក្រោយនាងរៀបមង្គលការនិងមានកូនប្រុសម្នាក់៕ ដោយ៖ វឌ្ឍនា

Related posts

Leave a Comment