ចាក់ដោត ! លោក ងួន ចាន់ដេវីត ថា មនុស្សយើង មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង អ្នកណាសាងអីបានហ្នឹង

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព លោក ងួន ចាន់ដេវីត បានប្រឡូកនៅក្នុងវិស័យសិល្បៈជាមួយយូរឆ្នាំមកហើយ ហើយនាពេលកន្លងមក ក៏ធ្លាប់ជួបរឿងរ៉ាវជាច្រើនមកផងដែរ នៅក្នុងជីវិតរបស់លោក តែរូបលោកមិនដែលចុះចាញ់ និងរឿងរ៉ាវទាំងអស់នោះទេ គឺលោកបានប្តូរពីរឿងដែលអាក្រក់ ពីសំណាក់ មនុស្សមួយចំនួនតូច ឲ្យក្លាយទៅជា រឿងល្អវិញ ដោយសព្វថ្ងៃនេះ គឺលោកបានទទួលជោគជ័យយ៉ាងខ្លាំង មិនថា រឿងចម្រៀង ឬ ក៏មុខរបររកស៊ីរបស់លោក ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គម យ៉ាងដូច្នេះថា “រឿងមានច្រើនកើតឡើងនៅលើលោកនេះ រឿងខ្លះក៏កើតហើយរលត់ទៅវិញដោយការចងចាំល្អ តែរឿងខ្លះក៏កើតហើយរលត់ទៅវិញតែរូបភាពហើយបន្សល់ការចងចាំអាក្រក់អោយនៅដិតដាម ខ្ញុំនៅតែមានជំនឿជឿថាផែនដីវាមូល ម្តងគេម្តងយើងមិនថាអ្នកឋិតនៅចំនុចណាតំបន់ណាអ្នកគួរតែចាំថា មានការកើត រមែងមានការរលត់ជាធម្មតា កម្មជាកង កម្មជាចំណង សាងអីបានហ្នឹង ។ រាល់ទង្វើដែលខ្ញុំសាងកន្លងមកបើមិនគន្លងដោយធម៌ក៏ខ្ញុំមិនអាចឈរជើងបានបែបនេះឡើយ តែសម្រាប់អ្នកដែលតាំងថាខ្លួន អស្ចារ្យ ធំជាងគេក្នុងលោក គ្មានគូរប្រជែង តែឥឡូវនេះលទ្ធផលក៏បានបើកឃើញខ្លះហើយដែរ ពាក្យចាស់ក៏ធ្លាប់ពោលក៏ធ្លាប់ប្រដៅ ទឹកត្រជាក់ត្រីគង់ គេថាបើយើងរស់នឹងលក់បាយ សូមកុំមើលងាយបាយ បើយើងរស់នឹងសិល្បៈ ដូច្នោះសូមយើងកុំមើលងាយ តួ កុំមើលងាយអ្នកចម្រៀង ។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ ខ្ញុំក៏បានតាំងចិត្តរួចរាល់ និងរបស់ទប់លំនឹងមួយចំនួនទៀត ដើម្បីហ្គេមមួយនេះ ដូច្នោះបើកើតទុក្ខមិនសុខចិត្ត សុំអញ្ជើញតាមការគួរ “។

Related posts

Leave a Comment