ទិដ្ឋភាពដ៌សែនរំជួលចិត្ត! ពេលនេះម្តាយរបស់ Tangmo ទៅទទួលសពកូនស្រី យកទៅបូជាហើយ!

ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ ជាពេលវេលាមួយដែលមិត្តភក្ដិរបស់ Tangmo ក៏ដូចជាមហាជនជាច្រើន បានត្រៀមខ្លួនសម្រាប់ការជូនដំណើរ Tangmo ជាលើកចុងក្រោយ បន្ទាប់ពីរក្សាទុកសពរបស់នាង រង់ចាំរកយុត្តិធម៌អស់រយៈពេល ៣ ខែកន្លងមកនេះ។

ដោយឡែក បើងាកទៅមើលទិដ្ឋភាពម្តាយរបស់ Tangmo ទៅទទួលសពកូនស្រីយកទៅបូជាព្រឹកនេះវិញ ឃើញហើយពិតជាធ្វើឱ្យមហាជនជាច្រើនកើតក្តីស្រណោះជាទីបំផុតចំពោះ Tangmo ខណៈក្រុមគ្រួសាររបស់នាងបានត្រឹមតែត្រៀមឈុតពណ៌សនិង បូរដាក់ពីលើក្បាលបំពាក់ឱ្យកូនស្រីយ៉ាងស្រស់ស្អាត ជាលើកចុងក្រោយ មុនយកទៅបូជា។

យ៉ាងណាមិញ បន្ទាប់ពីឃើញទិដ្ឋភាព និង រូបភាពប៉ុន្មានសន្លឹកនេះហើយ ពិតជាធ្វើឱ្យអ្នកគាំទ្រស្ទើរតែទូទាំងប្រទេសស្រក់ទឹកភ្នែកស្រណោះដល់ Tangmo ដែលបានបាត់ទាំងសម្លេងសំឡេង និង រូបរាងកាយដោយគ្មានថ្ងៃត្រឡប់ ជាពិសេស សូម្បីតែយុត្តិធម៌ក៏មិនទាន់ទទួលបាននៅឡើយ។

គួរបញ្ជាក់ដែរថា សពរបស់ Tangmo នឹងយកទៅបូជានៅព្រះវិហារមួយកន្លែង ដែលស្ថិតនៅខេត្ត Pathom Thani។ យ៉ាងណាមិញ នាពេលព្រឹកនេះ គេសង្កេតឃើញថា មានបណ្ដាមហាជន និង មិត្តភក្ដិរួមអាជីពរបស់នាងជាច្រើន បាននាំគ្នាទៅជូនដំណើរនាងជាលើកចុងក្រោយ៕

Leave a Reply

Your email address will not be published.