នេះហើយជាទីប៉ាឆាត្រូវបូជាសពរបស់ Tangmo នៅថ្ងៃស្អែក ឃើញហើយក្តុកក្តួលរំជួលចិត្តក្រៃ

ឃ្លាតឆ្ងាយពីមហាជន និង មិត្តៗជាទីស្រឡាញ់អស់រយៈពេល ៣ ខែមក ពេលនេះសពរបស់ Tangmo នឹងត្រូវបូជានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ស្អែកនេះហើយ នៅខេត្ត Pathom Thani។

បើងាកមលមើលកន្លែង ក៏ដូចជាទិដ្ឋភាពដែលបានរៀបចំត្រៀមសម្រាប់ថ្ងៃបូជាសពរបស់ Tangmo នៅថ្ងៃស្អែកខាងមុខនេះ ឃើញថា មានទីធ្លា ក៏ដូចជាកន្លែងសម្រាប់ទទួលភ្ញៀវហាក់មុនសូវធំទូលាយឡើយ ពោលគឺមានកៅអីទទួលភ្ញៀវបានត្រឹមតែ ១៥០ នាក់ តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា នេះជាទីកន្លែងដែលល្អបំផុតសម្រាប់ Tangmo ព្រោះជាក៏ជាទីកន្លែងតែមួយដែលបូជាសព និង ដាក់ធាតុឪពុកជាទីស្រឡាញ់របស់នាង ដូច្នេះទើបក្រុមគ្រួសាររបស់នាងសម្រេចយកទីកន្លែងព្រះវិហារមួយនេះជាទីកន្លែងបូជាសព ក៏ដូចជាកន្លែងបញ្ចុះធាតុរបស់នាង។

យ៉ាងណាមិញ ពេលវេលាថ្ងៃស្អែកនេះជាពេលវេលាដែលអ្នកគ្រប់គ្នាត្រៀមនឹងជូនដំណើរនាងជាលើកចុងក្រោយហើយ ក៏សង្ឃឹមថានាងនឹងទៅជួបឪពុករបស់នាងនៅឋានសួគ៌ផងដែរ៕

Leave a Reply

Your email address will not be published.