ស្រណោះសម្តីឪពុក Tangmo សុខចិត្តប្តូរគ្រប់យ៉ាងដើម្បីកូន តែឥលូវទាំងពុក និង កូន បានចាកលោកនេះហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការស្លាប់ភ្លាមៗរបស់តារាស្រី បានធ្វើឱ្យមហាជនអ្នកគាំទ្រ ពិតជានឹកសោកស្តាយមិនអស់ចិត្តនោះទេ ព្រោះធ្លាប់តែឃើញរូបនាងបម្រើអារម្មណ៍នៅក្នុងរឿងភាគ ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗ មិនគួរណាមកចាកចេញយ៉ាងទាន់ហន់បែបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតរបស់នាងវិញ ក៏ឃើញថាហាក់មិនបានស្រណុកសុខស្រួលប៉ុន្មាននោះឡើយ ពោលគឺនាងបានឆ្លងកាត់រឿងរ៉ាវមកច្រើនណាស់។ ក្នុងនោះ ឪពុកម្តាយនាងបានបែកបាក់គ្នាតាំងពីនាងនៅអាយុ ៣ ឆ្នាំមកម្ល៉េះ ដោយនាងត្រូវមករស់នៅជាមួយនឹងឪពុកតែពីរនាក់ប៉ុណ្ណោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ឪពុកកូនពីរនាក់នេះ ហាក់មានមនោសញ្ចេតនាជ្រាលជ្រៅមិនតិចនោះទេ ដោយមុននឹងបាត់បង់ជីវិត លោក Sophon Patcharawirapong ដែលជាឪពុកធ្លាប់បានឱ្យដឹងថា នៅថ្ងៃដែលលែងគ្នាជាមួយភរិយា លោកសុខចិត្តបោះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីឱ្យបានតែ Tangmo មកឱបចិញ្ចឹមក្នុងដៃ ទោះជាត្រូវប្តូរដោយអ្វីក៏សុខចិត្តដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា ខ្លួនសុខ​​ចិត្តយកកូនមកចិញ្ចឹមតែម្នាក់ឯង នៅក្នុងអាផាតមិនមួយកន្លែង ហើយលោកត្រូវចូលធ្វើម្ហូប ធ្វើកិច្ចការផ្ទះដោយខ្លួនឯងទាំងអស់ ទាំងដែលមិនធ្លាប់ធ្វើវាពីមុនសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចិញ្ចឹមកូនតែម្នាក់ឯង វាមិនបានស្រួលដូចអ្វីដែលគិតឡើយ ប៉ុន្តែបើឱ្យសួរថា បើអាចផ្លាស់ប្តូរគ្រប់យ៉ាងបាន តើចង់ផ្លាស់ប្តូរឫទេ? លោកបាននិយាយថា​ មិនផ្លាស់ប្តូរទេ ព្រោះកូនស្រីរូបនេះ គឺជាអ្វីគ្រប់យ៉ាងរបស់លោកទៅហើយ។ យ៉ាងណាមិញ ឮសម្តីទាំងនេះហើយ មហាជនពិតជារំជួលចិត្តនឹកស្រណោះឪពុកកូនទាំងគូនេះតែម្តង មិនគួរណាចាកចេញទៅលឿនបែបនេះ តែពេលនេះពួកគេក៏ប្រហែលជាត្រលប់ទៅជួបគ្នាវិញហើយ៕

Leave a Reply

Your email address will not be published.