ក្រោយគណនី Tangmo ទម្លាយរូបចម្លែកមិនដាច់ Gatick នៅមិនស្ងៀមចេញមុខឆ្លើយតបហើយ

ខណៈថ្ងៃបូជាសពរបស់តារាស្រី Tangmo កាន់តែកៀកមកដល់នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២​ ខាងមុខនេះ ស្រាប់តែមានរឿងធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិននឹកស្មានសាជាថ្មី ដោយគណនីហ្វេសប៊ុករបស់នាងចាប់ផ្តើមទម្លាយរូបភាពជាច្រើនសន្លឹក រួមជាមួយនឹង Caption យ៉ាងចម្លែកៗ ដែលប្រហែលជាអាចទម្លាយដល់រឿងរ៉ាវពិតមួយណាទៀតជាក់ជាមិនខាន។

ក្នុងនោះ Gatick ជាមិត្តសម្លាញ់ ក៏ដូចជាអ្នកចាត់ការរបស់ Tangmo ដែលមានវត្តមានជាមួយនាងនៅក្នុងថ្ងៃកើតហេតុ ក៏បានចេញមុខមកនិយាយទាក់ទងនឹងរឿងរ៉ាវចម្លែកពាក់ព័ន្ធគណនីហ្វេសប៊ុកនេះ នៅក្នុងកម្មវិធី Hon KraSae ផងដែរ​។

នាងបានអះអាងដដែលថា ការស្លាប់របស់ Tangmo គឺជាឧប្បទ្ទវហេតុ ដូចរូបដែលផេករបស់នាងបានផុសមករហូតនោះឯង។ ជាមួយគ្នានោះ Gatick ក៏ឱ្យមហាជនសង្កេតមើល Tangmo ខ្លះផង​ នូវសកម្មភាពរបស់នាង ពោលគឺនាងសប្បាយៗ​ មិនមានទុកភ័យព្រួយជាមួយការឡើងជិះទូកឡើយ។ Gatick បានបន្តថា នាងក៏មិនមានលេខសម្ងាត់គណនីផ្សេងៗរបស់ Tangmo នោះដែរ នាងភ្ញាក់ផ្អើលដែលផេកចាប់ផ្តើមផុសរូបចម្លែកៗ ហើយចោទមកលើនាងបែបនេះ ឥឡូវនាងមានរឿងទៀតហើយ។

ស្របគ្នានោះ Gatick ក៏អះអាងនឹងប្តឹងអ្នកដែលនៅពីក្រោយការផុសនោះថែមទៀតផង ហើយចំពោះរឿងដែលម្តាយ Tangmo ដែលសង្ស័យថានាងជាអ្នកផុសនោះ នាងក៏បានទៅប៉ុស្តិ៍ប៉ូលិសសម្តែងភាពបរិសុទ្ធរួចហើយ នាងព្រមឱ្យប៉ូលិសតាមដានត្រួតពិនិត្យ នាងពិតជាមិនបានធ្វើនោះទេ៕

Leave a Reply

Your email address will not be published.