(វីដេអូ) ភ្ញាក់ផ្អើល! ជ័យលាភីរង ២ MUC ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ចូលប្រឡង Cambodian Idol

មហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានជ្រាបហើយថានៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ នេះ កម្មវិធីបានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ៣ ហើយ ដែលឃើញថាសប្ដាហ៍នេះ មានបេក្ខភាពជាច្រើនគួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេ។

ដោយឡែក ក្នុងសប្ដាហ៍នេះដែរ អ្វីដែលធ្វើឱ្យមហាជនហាក់កាន់តែចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញវត្តមានរបស់ជ័យលាភីលំដាប់រង ២ នៃកម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២១ កូនខ្មែរកាត់អាមេរិក កញ្ញា ស៊ីមម៉ាការ៉េត ពេជ្រ ចរណៃ ក៏ជាបេក្ខភាពចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីនេះដែរ។

ដោយឃើញថា កញ្ញាមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យបវរកញ្ញានោះទេ ថែមទាំងមានទេពកោសល្យផ្នែកវិស័យចម្រៀងទៀត ដែលតាមការបង្ហាញសមត្ថភាពក្នុងការប្រឡងនេះ នាងបកស្រាយបទចម្រៀងជាភាសាអង់គ្លេស «Flashlight» បានយ៉ាងពីរោះ ដែលអាចឆក់បានការសរសើរខ្លាំងពីគណៈកម្មការទាំងបួន និង អាចឆ្លងទៅវគ្គបន្ទាប់ទៀតផងដែរ៕

Leave a Reply

Your email address will not be published.