ផ្អើលដល់ថៃ! ស្រីស្អាត Jin Su ចេញវីដេអូញុំាស្បែកជើងផ្ទាត់ ចុចអំបិលម្ទេស ពេលនេះល្បីកក្រើកដល់ថៃ

មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនារីខ្មែរម្នាក់ ដែលមហាជននិយមហៅ អ៊ីអំបិលម្ទេស ដែលតែងតែបង្ហាញវីដេអូញ៉ាំរបស់ប្លែកៗនោះ បានចេញវីដេអូថ្មីមួយទៀតហើយ ដោយលើកនេះ នាងបានបង្ហាញវីដេអូសកម្មភាពហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេសម្តង។

តាមការបញ្ជាក់របស់នារីខាងថា ស្បែកជើងវាមានលក្ខណៈស្វិតឆ្ងាញ់ តែមិនមែនឆ្ងាញ់ស្បែកជើងទេ គឺឆ្ងាញ់អំបិលម្ទេស ដែលជាឃ្លា និង សកម្មភាពធ្វើឱ្យបងប្អូនអ្នកទស្សនាវីដេអូ នាំគ្នាផ្ទុះការវែកញែកព្រោងព្រាតលើហ្វេសប៊ុក។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ស្រាប់តែនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ វីដេអូនេះត្រូវបានផ្ទុះល្បីកក្រើកដល់សារព័ត៌មានប្រទេសថៃជាច្រើនបានចុះផ្សាយ មានដូចជា Khaosod និង ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ជាដើម ដែលរឹតតែធ្វើឱ្យផ្ទុះល្បីកក្រើក។

ក្នុងអត្ថបទ​សាររព័ត៌មាន នៃស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៣ ថៃ ដែលបានចុះផ្សាយនោះ បានរៀបរាប់ឱ្យបានដឹងថា ស្ត្រីម្ចាស់យូធូបខាងលើ ដែលមានហ្វេសប៊ុកឈ្មោះ jin su ហ៊ានញ៉ាំស្បែកជើងជាមួយអំបិលម្ទេស តាមការសំណូមពររបស់អ្នកលេងបណ្ដាញសង្គម ខណៈមានអ្នកផ្សេងៗបានខំមិនសំណូមពររូបនាងហូប ដុំឥដ្ឋ ដុំថ្ម កង់ឡាន ជាដើម៕


Leave a Reply

Your email address will not be published.