សា​ ហា វ ជាងរឿងចិនទៀត ! រថយន្តធំមួយគ្រឿង ដាច់ហ្រ្វាំងឡើងស្ពានមិនរួច រអិលបុករថយន្ត៦គ្រឿងបន្តបន្ទាប់ លើស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ

កណ្តាល៖ រថយន្តធំមួយគ្រឿង ដាច់ហ្វ្រាំងពេលកំពុងបើកឡើងស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏រអិលថយក្រោយបុករថយន្ត៦គ្រឿងបន្តបន្ទាប់ នាវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តធំមួយគ្រឿង ពេលបើកឡើងស្ពានក៏ដាច់ហ្វ្រាំងទៅមុខលែងរួច ក៏រអិលមកក្រោយវិញ រួចក៏ទៅបុករថយន្តនៅពីខាងក្រោយជាបន្តបន្ទាប់តែម្តង។

បើតាមព័ត៌មានបឋមហេតុការណ៍មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកនៅក្នុងរថយន្តនោះឡើយ។ ក្រោយហេតុកម្លាំងសមត្ថកិច្ចបានចុះទៅសម្របសម្រួល ខណៈដែលចរាចរណ៍មានការកកស្ទះខ្លាំងផងដែរ។

ដោយឡែកអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ហើយ៕

Related posts

Leave a Comment