មកគយគន់រូបសម្រស់កីឡាប្រដាល់ស្រី ដែលជាអតីត Freshie Girl កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា…

ប្រិយមិត្តបងប្អូនបានជ្រាបខ្លះហើយថា កាលពីម្សិលមិញនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការចាប់អារម្មណ៍ទៅយុវវតីម្នាក់បានកំពុងតែហាត់ប្រដាល់ក្បាច់បុរាណខ្មែរ ដែលមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី និងស្អាតមិនចាញ់តារា បានលិចមុខនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលគេស្គាល់ថា ជាប្អូនស្រីលោកឆ្លាមស សែនរ៉ាឌី សែនរ៉ាដេត ដែលជាកីឡាប្រដាល់ដ៏ឆ្នើមម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះ ក៏មានការបែកធ្លាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវតីដែលកំពុងតែហាត់ប្រដាល់ក្បាច់បុរាណខ្មែរនោះគឺជា Freshie Girl មួយរូបគឺកញ្ញា ហាង ជេជូ អាយុ ១៩ ឆ្នាំ ធ្វើឲ្យប្រិយមិត្តសរសើរដល់នាងគ្រប់គ្នា ព្រោះមើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ជាមួយនឹងរូបរាងដ៏ស្រលូន និងពិតជាស្រស់ស្អាតខ្លាំងមែនទែន ពោលគឺស័ក្ដិសមជាម៉ូដែលតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតកម្មវីធី Freshie Girl & ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Boy Cambodia នេះផងដែរ កញ្ញា ហាង ជេជូ បានជាប់ចំណាត់ថ្នាក់ Freshie Girl រង ប៉ុន្តែគេហាក់ឃើញថា ពន្លកថ្មីរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង រីឯការងារសិល្បៈវិញ គេសង្កេតឃើញថា នាងកំពុងតែមមាញឹក ជាមួយការថតស្ពតឲ្យក្រុមហ៊ុននានា គួរឲ្យគត់សម្គាល់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment