(វីដេអូ)ថ្មីៗស្រាប់តែ Sand តបទៅមួយឆ្ងាញ់វិញ ក្រោយឃើញគណនី Tangmo ចាប់ផ្តើមផុសរូប និង សារចម្លែកៗ

ខណៈថ្ងៃបូជាសពរបស់តារាស្រី Tangmo កាន់តែកៀកមកដល់នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២​ ខាងមុខនេះ ស្រាប់តែមានរឿងធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិននឹកស្មានសាជាថ្មី ដោយគណនីហ្វេសប៊ុករបស់នាងចាប់ផ្តើមទម្លាយរូបភាពជាច្រើនសន្លឹក រួមជាមួយនឹង Caption យ៉ាងចម្លែកៗទៀតផង ដែលប្រហែលជាអាចទម្លាយដល់រឿងរ៉ាវពិតមួយណាទៀតជាក់ជាមិនខាន។

យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា អ្នកណាម្នាក់ដែលជាអ្នកនៅពីក្រោយសកម្មភាពយ៉ាងចម្លែកនេះ តែជឿថាមហាជនមួយចំនួន ក៏ដូចជាមិត្តភក្តិរបស់ Tangmo ផ្ទាល់ ក៏ប្រហែលជាមានជនសង្ស័យនៅក្នុងចិត្តរួចទៅហើយមើលទៅ។

ដោយឡែក ចំពោះ Sand ដែលជាម្នាក់ក្នុងចំណោមជនសង្ស័យទាំង ៥ នាក់ នៅលើទូកជាមួយនឹង Tangmo ខណៈមកបង្ហាញខ្លួននៅបុស្តិ៍ប៉ូលិសថ្មីៗនេះ នាងក៏បានឆ្លៀតឆ្លើយសំណួរអ្នកកាសែតទាក់ទងនឹងរឿងដែលគណនីហ្វេសប៊ុករបស់ Tangmo ផុសរូបចម្លែកទាំងនោះថែមទៀតផង។

Sand បានឱ្យដឹងបែបនេះថា នាងមិនខ្វល់ថា រូបទាំងនោះផ្ទុះផ្អើលយ៉ាងណា ឬ មានអ្នកណាជាអ្នកផុសនោះទេ នាងមិនខ្លាចអ្វីឡើយ ហើយរូបទាំងអស់នោះ គឺជារូបភាពពិតប្រាកដមែន ចំណែកអ្នកផុស ក៏ប្រញាប់ជួយផុសចេញមកឱ្យអស់មក នាងមិនខ្លាចទេ ខ្លាចតែមិនឱ្យផុស ឬ ផុសយឺតទៀត។​

នាងបានឱ្យព័ត៌មានគ្រប់យ៉ាងទៅខាងប៉ូលិសអស់ហើយ ប៉ូលិសកំពុងតែធ្វើការបានយ៉ាងល្អ មិនមានបញ្ហាអ្វីត្រង់ណានោះទេ ហើយនាងក៏ចាំមើលទៀតដែរថា ហ្វេសប៊ុកនោះនឹងទម្លាយអ្វីមកទៀតផងដែរ៕

Leave a Reply

Your email address will not be published.