ស្រស់ស្អាតប៉ុណ្ណឹងហើយ រ៉េត ស៊ូហ្សាណា នៅកែចំណុចនេះទៀត…

រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកជាតារាចម្រៀងវ័យក្មេង ដែលមានប្រជាប្រិយភាពលេចធ្លោជាពិសេសទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើន។ ជាពន្លកថ្មីក៏ពិតមែនតែ តារាចម្រៀងរូបនេះក្តោប បានស្ប៉តពាណិជ្ជកម្មធំៗស្ទើរមិនគួរឱ្យជឿ។

រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងដែលមានសម្រស់ស្អាតជាពិសេសស្ទីលនៃការស្លៀកពាក់របស់នាង ទាន់សម័យ និង ឃ្យូតមិនចាញ់តារាប្រទេសជិតខាងនោះទេ។ ទោះជាស្អាតប៉ុណ្ណឹងក្តីតែតារាចម្រៀង និយមច្រៀងបទបរទេសរូបនេះមិនស្កប់ចិត្តឡើយ។ ជាក់ស្តែង ថ្មីៗនេះនាងបានពត់ធ្មេញដែក ដូចតារារៀមច្បង ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ជាដើម។ មានទស្សនិកជនជាច្រើន គិតថារ៉េត ស៊ូហ្សាណា ប្រាកដជាមានសម្រស់កាន់តែលេចធ្លោ បន្ទាប់ពីនាងពត់ធ្មេញរួចរាល់ ទើបបានជានាងសម្រេចចិត្ត ប្រើពេលវេលា ដើម្បីកែកុនត្រង់ចំណុចមួយនេះ។

យ៉ាងណាមិញ សម្រាប់ឆ្នាំថ្មីនេះ ក្រៅពីចេញបទចម្រៀងថ្មីៗ រ៉េត ស៊ូហ្សាណា ក៏ក្តោបបានស្ប៉តពាណិជ្ជកម្មជាច្រើនមិនចាញ់តារាល្បីៗរួមទ្រនំទេ ហើយតម្លៃខ្លួនក៏កប់សារីទៀតផង៕

Related posts

Leave a Comment