បែកធ្លាយសារសំឡេងថ្មី! គេសង្ស័យអ្នកនៅលើទូកនិយាយគ្នាថា ៖ «គួរឱ្យខ្លាច យកវាមកចោលទីនេះ ប្រយ័ត្នមានអ្នកមកឃើញ…»

អស់ប្រមាណមក ២ ថ្ងៃមកនេះ ដែលមហាជនថៃជាច្រើនកំពុងតែជ្រួលច្របល់ស្ទើរឈរជើងមិននឹងឡើយ បន្ទាប់ពីឃើញរូបភាពរបស់ Tangmo ជាច្រើនសន្លឹកបានង្ហោះឡើងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់នាង ដែលមានឈ្មោះ «Happy Melon Pacharaweeraphong»។

យ៉ាងណាមិញ គណនីខាងលើបង្ហោះរូបភាពមិនបានប៉ុន្មាន ស្រាប់តែត្រូវបានប្លុកចោលដោយមិនដឹងមូលហេតុភ្លាមៗ។ បើទោះបីជាគណនីពិតរបស់នាងត្រូវបានប្លុកចោលក៏ពិតមែន តែរឿងនេះនៅតែមិនចប់ឡើយ ដោយគណនីថ្មីត្រូវបានបង្កើតឡើងមួយទៀតមានឈ្មោះ «Happy Melon Official» និង មានការបង្ហោះសារ រូបភាពប្លែកៗជាបន្តបន្ទាប់ ឡើងកក្រើក។

លើសពីនេះទៅទៀត មិនត្រឹមតែសារ និង រូបភាពនោះទេដែលត្រូវបែកធ្លាយ ពេលនេះសូម្បីតែសំឡេងដែលមហាជនសង្ស័យថាជាសំឡេងអ្នកនៅលើទូកជាមួយ Tangmo ក៏បែកធ្លាយពេញបណ្តាញសង្គមដែរ។

ក្នុងសារសំឡេងដ៏អាថ៌កំបាំងដែលបានបង្ហោះឡើងនោះ គេបានឮសំឡេងមនុស្សស្រីប្រុសនិយាយគ្នថា ៖ «A : គួរឱ្យខ្លាច, B : យកវាមកចោលទីនេះ ប្រយ័ត្នមានអ្នកមកឃើញ, A: អាណិតវាណាស់, B: ហើយឥឡូវយើងទៅជួបគ្នានៅកន្លែងចាក់ប្រេងធ្វើអី?»។

យ៉ាងណាមិញ បន្ទាប់ពីបានឮសំឡេងនេះ នៅពុំទាន់មានអ្នកណាម្នាក់ប្រាកដក្នុងចិត្តបានទេថា វាជាសំឡេងរបស់អ្នកនៅលើទូក ១០០% នោះដែរ តែគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ព្រោះដោយសារតែអត្ថន័យសារឆ្លើយឆ្លងហាក់បីដូចអ្នកទាំងនោះកំពុងតែនៅលើទូក យកមនុស្សទៅផ្លុងចោលអ៊ីចឹង៕

Leave a Reply

Your email address will not be published.