ប្រសើរណាស់ !! ព្រឹកនេះអ្នកជំងឺកូវីដ១៩ជាសះស្បើយថែមទៀតហើយ ខណះអ្នកផ្ទុកCovid19នៅសល់តែ៣នាក់សម្រាកនៅមន្ទីរពេទ្យ…

គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ៩៣ ខែកញ្ញា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជា សះស្បើយអ្នកជំងឺកូវីដ​១៩ ចំនួន​ ០៥នាក់ នៅថ្ងៃទី ០២ ​ខែសីហា ឆ្នាំ ២០២០ និងមិនមានករណីឆ្លងថ្មីទេ ​នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ដែលជាសះស្បើយទាំង​ ០៥ នាក់នោះមានជនជាតិខ្មែរ ០១ នាក់ និងជនជាតិចិន ០៤​នាក់ មានអាស័យដ្ឋានស្នាក់នៅក្នងរាជធានីភ្នំពេញ ទទួលបានលទ្ធផលតស្តអវិជ្ជមានកូវីដ ១៩ ចំនួន ០២ ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧៤ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២៧១ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ០៣ នាក់ និងមិនមានករណីស្លាប់ទេ។

សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖

Related posts

Leave a Comment