(វីដេអូ) ម្តាយ Tangmo ទម្លាក់ការសង្ស័យលើមនុស្សម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះរូប និង សារដ៏កក្រើកលើគណនីកូនខ្លួន

ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងខណៈដែលរឿងក្ដីតារាសម្ដែងស្រី Tangmo Nida ជិតនឹងបញ្ចប់ និង ស្ងៀមស្ងាត់ទៅហើយ ក៏ស្រាប់តែថ្មីៗនេះ ហ្វេសប៊ុកផេករបស់តារាស្រី Tangmo ដែលមានឈ្មោះថា Happy Melon Pacharaweeraphong បានចេញមកបង្ហោះរូបភាព ក៏ដូចជាវីដេអូរបស់តារាស្រី Tangmo និង រឿងរ៉ាវលើទូកមួយចំនួន មុនពេលកើតហេតុធ្វើឱ្យមហាជនកើតក្ដីងឿងឆ្ងល់គ្រប់ៗគ្នា។

ក្រោយពីមានការជ្រួលច្របល់ជុំវិញរឿងបង្ហោះរូបភាពនេះ គេក៏ឃើញអ្នកសារព័ត៌មានថៃបានធ្វើបទសម្ភាសជាមួយនឹងអ្នកម្តាយតារាស្រី Tangmo គឺលោកស្រី Panida ផងដែរ ដើម្បីលម្អិតពាក់ព័ន្ធនិងគណនីហ្វេសប៊ុកតារាស្រី Tangmo។

ក្នុងបទសម្ភាសនោះ លោកស្រី Panida បានទម្លាយថា ៖ «លោកស្រីពុំមែនជាអ្នកបង្ហោះរូបភាព ក៏ដូចជាវីដេអូនោះឡើងទេ ថ្វីដ្បិតទូរស័ព្ទនៅនឹងលោកស្រីក៏ពិតមែន។ ជុំវិញរឿងនេះ លោកស្រីសង្ស័យថា Gatik ជាអ្នកធ្វើ ដោយហេតុថាពុំមាននរណាម្នាក់ក្រៅពី Gatik ឡើយ ដែលដឹងពីកូដសម្ងាត់របស់ Tangmo រីឯ Anna ក៏ជាមនុស្សម្នាក់ដឹងលេខកូដដូចគ្នា តែនាងមិនបានធ្វើទេ ព្រោះពេលនេះ Anna កំពុងនៅក្រៅប្រទេស»។

ដោយឡែក សម្រាប់រឿងពិតទៅជាយ៉ាងណា គេពុំទាន់ដឹងនៅឡើយទេ ហើយនេះគ្រាន់តែជាបទសម្ភាសការសង្ស័យរបស់ម្តាយតារាស្រី Tangmo ប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.