សូមជួយគាំទ្រផង​ ! បន្លែថ្មីៗ ស្រស់ៗ គ្មានសារធាតុ គី មី ដាំដោយផ្ទាល់ដៃរបស់ កងពលតូចថ្មើរជើងលេខ ៥១ មានលក់នៅផ្សារ…

ហ្វេសប៊ុកៈ បន្លែធម្មជាតិ របស់អង្កភាព កងពលតូចថ្មើរជើងលេខ ៥១ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានកោតសរសើរ រំភើបចំពោះ កងពលតូច ដែលបានដាំបន្លែ ដែលមានគ្មានសារធាតុគីមី អាចជួយដល់សុខភាព សម្រាប់អ្នកទទួលទានបានផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ កងពលតូចថ្មើរជើងលេខ៥១ បានបង្ហោះសារ អមជាមួយរូបភាពជាច្រើនសន្លឹក ពីការដាក់លក់ បន្លែធម្មជាតិ របស់អង្គភាព ដែលមានដាក់លក់ចំនួនតែបីថ្ងៃ គឺថ្ងៃសុក្រ សៅរ៍ អាទិត្យ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្ថែមទៀតថា ” បន្លែធម្មជាតិ របស់អង្គភាព កងពលតូចថ្មើរជើងលេខ៥១ មានលក់រយះពេល៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៅផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ។

សូមអរគុណពុកម៉ែបងប្អូន លោក លោកស្រី ដែលជួយគាំទ្របន្លែកងទ័ព និងគ្រួសារកងទ័ព ដើម្បីជួយលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក ភូមិមួយផលិតផលមួយ”។

Related posts

Leave a Comment