អ្នកណាបង្ហោះ? សុខៗ ​គណនីហ្វេសប៊ុក​ Tangmo ស្រាប់តែបង្ហោះរូបមួយ ភ្ជាប់ចំណងជេីងថា….

ថ្មីៗនេះ កំពុងបង្កការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នានៅលើបណ្ដាញសង្គម នៅពេលដែល សុខៗស្រាប់តែបានឃើញគណនីហ្វេសប៊ុក Happy Melon Patcharaveerapong ដែលជាគណនីរបស់ Tangmo Nida ដែលបាន.ស្លា.ប់.ទៅជាច្រើនខែមកហើយ ត្រូវបានបង្ហោះរូបភាពមួយយ៉ាងគួរឲ្យចម្លែកនិងបង្កប់អត្ថន័យម្យ៉ាង និងមិនដឹងថាអ្នកណាជាអ្នកបង្ហោះ?

ដោយក្នុងរូបភាពដែលបានបង្ហោះនោះ បានភ្ជាប់ជាមួយចំណងជើងមួយចំនួនឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ ដោយបានសរសេរថា៖ นูถูกทำร้ายจากเพื่อนที่เรารักแล้วไว้ใจ (ខ្ញុំ​ត្រូវ​បាន​មិត្ត​ភក្តិ​ដែល​យើង​ស្រឡាញ់​និង​ទុក​ចិត្ត​ធ្វើ​បាប​😒)

យ៉ាងណាមិញ តាមរយៈពាក្យពេចន៍មួយឃ្លានេះ ទោះមិនដឹងថាអ្នកណាជាអ្នកបង្ហោះឲ្យពិតប្រាកដក៏ដោយ ប៉ុន្តែវាបានធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល និងកាន់តែអាឡោះអាឡ័យ៕

Leave a Reply

Your email address will not be published.