ស្លុ-ត.ចិត្ត! ខំឆ្ងាយផ្ទះធ្វើសំណង់រកលុយ តែមកជួបគ្រោះធ្លាក់ជណ្ដើរយោងពីជាន់ទី ១៤ ស្ល-ា.-ប់ របួស ៥ នាក់ នៅក្រុងព្រះសីហនុ

ជារឿងដ៏គួរឱ្យស្លុតចិត្ត នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នេះ មានករណីគ្រោះថ្នាក់ ធ្លាក់ដាច់ជណ្ដើរយោង ពីជាន់ទី ១៤ នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។

ជុំវិញហេតុការណ៍ដ៏គួរឱ្យស្លុតចិត្តនេះ បើតាមប្រភពបានឱ្យដឹងថា​ មានអ្នករងគ្រោះក្នុងហេតុការណ៍នេះ​សរុបចំនួន ០៥ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ០៣ នាក់ និង មានអ្នករបួសចំនួន ០២ នាក់ ក្រោយធ្លាក់រាយប៉ាយពីជណ្ដើរយោងជាន់ទី ១៤ មកដល់ដី ស្ថិតនៅក្នុងការដ្ឋានអគារមួយ។

អ្នកដែលរងគ្រោះខាងលើ ត្រូវបានគេស្គាល់ថា ជាកម្មករសំណង់ បំពេញការងារនៅការដ្ឋានខាងលើ ដែលមានទីតាំងស្ថិតនៅភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខណៈនេះជាព័ត៌មានបឋម ដែលយើងពុំទាន់ទទួលបានអត្តសញ្ញាណច្បាស់លាស់ របស់ជនរងគ្រោះនោះឡើយ៕

Leave a Reply

Your email address will not be published.