ផ្ទុះការចាប់អារម្មណ៍! អត្តពលិកហែលទឹក កូនខ្មែរកាត់អាមេរិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មានរូបសម្រស់សង្ហាខ្លាំង

នាពេលថ្មីៗនេះ កម្ពុជាបានបញ្ជូនអត្តពលិកជំនាញជាច្រើនវិញ្ញាសា ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ ដែលមានប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ មហាជនខ្មែរមួយចំនួនបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើអត្តពលិកមួយរូប ដែលជាបេក្ខភាពចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសាហែលទឹក ដែលមានរូបសម្រស់ស្រស់សង្ហា មិនចាញ់តារាម៉ូដែល ថែមទាំងមានកាយសម្បទាមាំមួន សាច់ដុំធំៗ ស័ក្តិសមជាកីឡាករជំនាញ ជាទីពេញចិត្តសម្រាប់មហាជន។

អត្តពលិកហែលទឹកដ៏ស្រស់សង្ហារូបនេះ មានឈ្មោះថា Montross Sovannarunn ជាកូនខ្មែរកាត់អាមេរិកកាំង ជាអត្តពលិកមួយរូបក្នុងចំណោមអត្តពលិកផ្សេងទៀត ដែលតំណាងឱ្យកម្ពុជាចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ នៅក្នុងប្រទេសវៀតណាម។

សូមបញ្ជាក់ផងដែរថា ជុំវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ មកទល់ពេលនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន ៤០ ដែលក្នុងនោះ មានមេដាយមាសចំនួន ៦ មេដាយ ប្រាក់ចំនួន ៩ និងមេដាយសំរិទ្ធចំនួន ២៥៕

Leave a Reply

Your email address will not be published.