យំខ្សោះខ្លួន! សុវត្ថិឌី ធារិកា ស្រងេះស្រងោចឃើញមេរុពីរបញ្ឈរជិតគ្នា ត្រៀមបូជាសពឪពុកម្តាយ

ចាប់តាំងពីលោកឪពុកអ្នកម្ដាយបានជួបគ្រោះថ្នាក់លាចាកលោកកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ទៅ សុវត្ថិឌី ធារិកា គិតតែពីយំសោកសៅ ព្រោះត្រូវឃ្លាតអ្នកមានគុណបំផុតក្នុងជីវិតដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅ ធ្លាប់ផ្ដល់ការស្រឡាញ់ថ្នាក់ថ្នមជារៀងរហូតគ្មានថ្ងៃវិលត្រឡប់ បន្សល់តែស្នាមញញឹមក្នុងរូបថតមិនអាចត្រឡប់មករួមរស់ផ្ដល់ក្ដីសុខក្នុងគ្រួសារដូចកាលពីមុនទៀតបាននោះទេ។

ពិតណាស់នៅរសៀលថ្ងៃទី ១៩ ឧសភា នេះ សាកសពរបស់ឪពុកម្ដាយ សុវត្ថិឌី ធារិកា នឹងត្រូវប្រារព្ធពិធីបូជាតាមប្រពៃណីហើយ។ មុនចាប់ផ្ដើលពិធីបូជា តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានបង្ហោះទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់លោកអ្នកមានគុណទាំងពីរនៅលើគណនីហ្វេសប៊ុក ព្រមទាំងបញ្ចេញអារម្មណ៍តាមរយៈសារមួយ មហាជនឃើញថាចាត់ដោតកាន់តែអាណិតដល់នាងទ្វេដង។

ដោយឡែកបើក្រឡេកទៅមើលទិដ្ឋភាពមុនពិធីបូជាសពរបស់ឪពុកម្ដាយតារាចម្រៀងស្រីខាងលើវិញ ឃើញថាមានតែភាពស្រងេះស្រងោច ឈឺចាប់ខ្លោចផ្សារ សំឡេងទ្រហោរទួញយំពីកូនប្រុសស្រី និង សាច់ញាតិបងប្អូនពោរពេញដោយភាពសោកសៅ ស្ដាយស្រណោះមិនអស់អាល័យចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់គ្មានថ្ងៃនឹងត្រលប់។

ទិដ្ឋភាពដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ បានអង្រួនបេះដូងមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ឱ្យទប់ទឹកភ្នែកមិនជាប់ព្រោះតែអាណិតដល់ ធារិកា ត្រូវបាត់បង់ឪពុកម្ដាយក្នុងពេលតែមួយត្រឹមមួយប៉ប្រិយភ្នែក ក្លាយជាក្មេងកំព្រាគ្មានទីពុំនាក់៕

Leave a Reply

Your email address will not be published.