ចេញហើយ លទ្ធិផលត្រួតពិនិត្យស្នាមរបួសនៅលើភ្លៅរបស់ Tangmo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមករកឃើញមក សាកសពរបស់តារាសម្តែងស្រី Tangmo ត្រូវបានគេយកទៅត្រួតពិនិត្យធ្វើកោសល្យវិច័យតាមវិទ្យសាស្ត្រ ដើម្បីរកភស្តុតាងផ្សេងៗ ហើយជាពិសេសក្នុងនោះ គេឃើញមានស្នាមរយៈយ៉ាងធំមួយនៅលើភ្លៅខាងស្តាំផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្នាមមួយនេះ បានធ្វើឱ្យកើតមានការសង្ស័យជាខ្លាំងនៅក្នុងអារម្មណ៍របស់មហាជន ហើយនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ខាងប៉ូលិសអាចនឹងលើកប្រធានបទស្នាមរយៈនៅលើភ្លៅរបស់ Tangmo មកបកស្រាយជាផ្លូវការ ព្រោះតាមការត្រួតពិនិត្យរបស់ពេទ្យបានឱ្យដឹងថា ស្នាមនេះ ពិតជាបង្កមកពីស្លាបចក្ររបស់ទូកនោះពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការពិនិត្យ​​ និង គណនា គេបានឱ្យដឹងថា ស្នាមរបួសមួយនេះ មានទំហំត្រូវនឹងទំហំរបស់ស្លាបចក្រនោះ ព្រមជាមួយកម្លាំងល្បឿនរបស់ទូកផងដែរ លើសពីនេះទៅទៀត អ្វីៗគ្រប់យ៉ាងគឺត្រូវដូចទៅនឹងការធ្វើត្រាប់របស់ក្រុមអ្នកនៅលើទូកដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គ្រូពេទ្យខាងកោសល្យវិច្ច័យ ក៏បានបញ្ចូនជាលិការបស់ស្នាមនេះ ទៅពិនិត្យនៅមន្ទីរពេទ្យមួយទៀត ដែលជាមន្ទីរពេទ្យក្រៅភ្នាក់ងារ ដើម្បីជាការត្រួតពិនិត្យបញ្ជាក់ និង វិភាគម្តងទៀតផងដែរ៕

Leave a Reply

Your email address will not be published.