ជាដំណឹងមួយ ដែលគួរឲ្យសោកសៅ ដែលកាលពីថ្ងែទី ១៧ ខែឧសភា កន្លងទៅនេះ ឪពុកម្តាយរបស់ តារាចម្រៀងផលិតកម្ម Town កញ្ញា សុវត្ថិឌី ធារិកា បាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ស្របពេលជាមួយគ្នានេះដែរគេក៏ឃើញសិល្បករ មិត្តរួមការងារជាច្រើន ក៏ដូចជា មហាជន ជាពិសេសអ្នកគាំទ្រ បានចូលរួម សោកស្ដាយជាពន់ពេក ដែលត្រូវមកបា.ត់.ប.ង់ មនុស្សជាទីស្រលាញ់ទាំងពីរក្នុងពេលតែមួយបែបនេះ ថែមទាំងបានទៅដល់រោងបុណ្យសព ក្នុងជាការលើកទឹកចិត្តដល់រូបនាងផងដែរ។
យ៉ាងណាមិញ នៅគណនីជាផ្លូវការរបស់ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាព នៃការយមរោងសពរបស់ ឪពុកម្តាយរបស់ កញ្ញា សុវត្ថិឌី ធារិកា ទាំងយប់ជ្រៅអធ្រាត ដោយក្នុងនោះអ្វីដែលចាប់អារម្មណ៍នោះ រោងបុណ្យក៏លិចទឹកទៀត ដោយសារតែភ្លៀងខ្លាំង។
តាមរយៈទង្វើទាំងនេះ បានបង្ហាញឲ្យឃើញពីសន្តានចិត្តចេះជួយយកអសារគ្នា ជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ដើម្បីជាការជួយរំលែក នៃការផ្តល់ភាគកក់ក្តៅ ក៏ជាចំណែកមួយ ក្នុងក្រុមគ្រួសារនៃសពបានមួយភាគដូច្នេះដែរ។