លារហូតហើយ! សពឪពុកម្ដាយ សុវត្ថិឌី ធារិកា នឹងត្រូវបូជានៅរសៀលថ្ងៃនេះ

គ្រោះថ្នាក់ចរាចរណ៍ដ៏កក្រើកពេញបណ្ដាញសង្គមកើតឡើងនៅស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ដែលបណ្ដាលឱ្យឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតទាំងពីរនាក់ប្ដីប្រពន្ធនោះ ក្លាយជាសោកនាដកម្មដ៏សោកសង្រេងមួយសម្រាប់ក្រុមគ្រួសារតារាចម្រៀងស្រីខាងលើ ហើយហេតុនេះក៏ធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់នាងជាពន់ពេក។

ចាប់តាំងពីសាកសពរបស់ឪពុកម្ដាយ សុវត្ថិឌី ធារិកា បានដឹកមកតម្ពល់នៅវត្តស្ទឹងមានជ័យមក គេឃើញមានបណ្ដាសិល្បករ សិល្បការិនីជាច្រើនបាននាំគ្នាសម្រុកទៅពិធីបុណ្យសព ក៏ដូចជាជួយផ្ដល់កម្លាំងចិត្តឱ្យ ធារិកា ឱ្យរឹងមាំឡើងវិញ។

ក្រោយពីតម្ពល់សពធ្វើបុណ្យតាមប្រពៃណីរយៈពេល ២ ថ្ងៃ តាមប្រភពពីលោក អ៊ាម វន្នី បានឱដឹងថា សពឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា នឹងត្រូវប្រារព្ធពិធីបូជានៅរសៀលម៉ោង ៤ ថ្ងៃទៅ ១៩ ខែឧសភា ឆ្នាំ ២០២២ នេះហើយ ក្នុងនោះលោកក៏បានជំនួសមុខឱ្យក្រុមគ្រួសារសព អញ្ជើញបងប្អូនសិល្បករ-ការិនី ចូលរួមឱ្យបានច្រើនកុះករផងដែរ៕

Leave a Reply

Your email address will not be published.