ដល់ក! នារីម្នាក់ ដឹកដៃកូនកំលោះម្តង ៣ នាក់ ថត Pre-Wedding ព្រមគ្នា ផ្ទុះផ្អើលអស់មហាជន

ថ្មីៗនេះ មានវីដេអូមួយ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញ Tiktok របស់ថៃ ដោយមានកូនក្រមុំរូបស្រស់ម្នាក់ លេងដឹកដៃកូនកំលោះម្តង ៣ នាក់ ទៅថត Pre-Wedding ត្រៀមចូលរោងការព្រមគ្នា ដល់ថ្នាក់ជាងថតភ្ញាក់ព្រឺត ចំណែកមហាជនក៏ភ្ញាក់មិននឹកស្មានមិនចាញ់គ្នាដែរ។

ឃ្លីបវីដេអូមួយនោះ បានបង្ហាញឱ្យឃើញមានបុរស ៣ នាក់ តែងខ្លួនឈុតរៀបការ ព្រមទាំងណែនាំខ្លួនម្នាក់ម្តងៗ ថាជាកូនកំលោះទីមួយ រហូតដល់ទី ៣ ស្រាប់ចុងក្រោយវ៉ាក់អើភ្លែតជាមួយនឹងកូនក្រមុំតែមួយនាក់ នៅពីក្រោយខ្នងកូនកំលោះទាំង​ ៣ នាក់តែម្តង។

សកម្មភាពនេះ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ព្រោះជឿថាគ្មាននរណាធ្លាប់ឃើញកូនក្រមុំតែម្នាក់ ដឹកដៃកូនកំលោះដល់ទៅ ៣ នាក់ចូលរោងការនោះទេ។ ភ្លាមៗខាងកូនក្រមុំបាននិយាយថា នេះជារឿងពិត តែមិនទាន់ដឹងថានឹងឱ្យកូនកំលោះរូបណា ជាអ្នកចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយខ្លួ​ននោះទេ សុំទុកសម្រេចចិត្តសិន។

យ៉ាងណាមិញ ក្រោយមកមិនយូរប៉ុន្មាន ស្រាប់តែកូនកំលោះទីមួយ ដែលជាម្ចាស់វីដេអូបានចេញមុខមកបកស្រាយដូច្នេះថា ខ្លួន ព្រមជាមួយកូនកំលោះដទៃទៀត និង កូនក្រមុំ តាមពិតទៅគឺជាមិត្តភក្តិគ្នាជិតស្និទ្ធគ្នាទេ ដោយរាប់អានគ្នាតាំងពីសម័យនៅរៀនមកម្ល៉េះ ហើយកូនក្រមុំនោះ គឺជាមនុស្សតែម្នាក់គត់នៅក្នុងក្រុមមិត្តភក្តិនោះឯង។

ហើយមកទល់ពេលនេះ នាងនៅលីវនៅឡើយ ទាំងដែលមិត្តភក្តិប្រុសដទៃមានប្រពន្ធមានកូនអស់ហើយ ហើយនាងក៏ធ្លាប់និយាយដែរថា បើជាតិនេះមិនមានគូបានរៀបការ នាងសុំរៀបការជាមួយមិត្តភក្តិខ្លួនឯង ព្រោះចង់ស្គាល់ជាតិធ្វើជាកូនក្រមុំឱ្យបានម្តង។ ចំណែកពួកម៉ាកប្រុសៗ ម្នាក់ៗក៏មានប្រពន្ធហើយ តែក៏គិតនាំគ្នាមកថត Pre-Wedding នេះលេង ដើម្បីបំពេញក្តីស្រមៃឱ្យនាងនោះឯង ដោយបានសុំអនុញ្ញាតិពីប្រពន្ធរបស់ខ្លួនរាល់អស់ហើយ​៕

Leave a Reply

Your email address will not be published.