ប្រពន្ធសុខចិត្ត ដឹកដៃប្តីឱ្យទៅរៀបការជាមួយអ្នកបម្រើរបស់ខ្លួន អាយុ ១៨ឆ្នាំ

កាលពីពេលថ្មីនេះស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់បានធ្វើឱ្យហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបនាងដឹកដៃស្វាមីឱ្យទៅរៀបការជាមួយនឹងអ្នកមើលថែកូនរបស់ខ្លួន ព្រោះតែមិនអាចបំពេញបំណងមួយឱ្យស្វាមីបានខ្លួនបាន ។

បើតាមការចុះផ្សាយ ស្រ្តីជនជាតិម៉ាឡេស៊ីដែលជាប្រពន្ធនោះមានឈ្មោះ Sarifasalma អាយុ ២៦ ឆ្នាំ ដោយនាងយល់ព្រមឱ្យប្តីរបស់នាងលោក Jaho Bahru អាយុ ៣៤ ឆ្នាំ ឱ្យទៅរៀបការជាមួយអ្នកមើលថែកូនរបស់នាងដែលមានអាយុ ១៨ ឆ្នាំ ។

មុននឹងសម្រេចចិត្តឱ្យប្តីទៅរៀបការជាមួយអ្នកមើលថែកូននោះ ស្ត្រីជាប្រពន្ធបានរៀបរាប់ថា ដំបូងនាង និង ស្វាមី បន្ទាប់ពីបានរៀបការណ៍រួចគឺមានកូនអាយុ ៧ ឆ្នាំម្នាក់ជាចំណងដៃ តែដោយសារនាងរវល់នឹងការងាពេកមិនមានពេលមើលថែកូនឱ្យបានដិតដល់ នាងក៏សម្រេចចិត្តជួលអ្នកបម្រើម្នាក់ដើម្បីមើលថែកូនរបស់នាងអស់រយៈពេល ៤ ឆ្នាំ ហើយអ្វីដែលសំខាន់គឺរយៈពេល ៤ ឆ្នាំនោះ គ្រួសារនាងហាក់បីដូចជាមានភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងអ្នកមើលថែកូននាង ដោយបានចាត់ទុកនាងដូចជាបងប្អូនបង្កើត។

រហូតដល់ថ្ងៃមួយនាងបានពពោះកូនទី ២ មួយទៀត ព្រោះតែស្វាមីនាងចង់បានកូនម្នាក់ទៀត តែជាអកុសលថ្ងៃមួយកូននោះបានរលូតបាត់ទៅ ខណៈពេលនោះដែរនាងតូចចិត្តណាស់ ដែលនាងមិនអាចបំពេញបំណងស្វាមីបាន ស្រាប់តែនាងកើតមានគំនិតមួយចង់ឱ្យស្វាមីនាងទៅរៀបការជាមួយអ្នកមើលថែកូន ព្រោះនាងនៅក្មេងអាចនឹងមានកូនឱ្យប្តីខ្លួនបាន ។

បន្ទាប់ពីនាងមានគំនិតបែបនោះហើយ នាងបានប្រាប់ទៅដល់ស្វាមីរបស់នាង ដែលក្នុងកំលុងពេលនាងប្រាប់នោះ ស្វាមីនាង និង អ្នកមើលថែកូនរបស់នាង ពួកគេមានការភ្ញាក់ផ្អើលខ្លាំង តែយ៉ាងណានាងបានព្យាយាមពន្យល់ពីមូលហេតុរហូតស្វាមី និង អ្នកមើលថែកូនរបស់នាងយល់ព្រមរៀបការជាមួយគ្នា ដែលពិធីរៀបការរបស់ពួកគេបានរៀបចំកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ដែលមានការរៀបចំយ៉ាងអធិកអធម មិនតែប៉ុណ្ណះក៏ធ្វើឱ្យមហាជនមាការស្ងើចសរសើរដល់ទឹកចិត្តប្រពន្ធដើមដែលហ៊ានធ្វើរឿងមួយនេះដែរ ៕

Leave a Reply

Your email address will not be published.