ចែកគ្នាដឹងផង! ផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានហើយ

ក្រសួងសាធារណៈការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នេះ បានធ្វើការឆ្លើយតប ទៅនឹងសំណួរដែលមានមហាជនសួរច្រើនជាងគេប្រចាំខែមេសា ដែលសំណួរនោះសួរថា ៖ តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្ដូរយក ផ្លាកលេខទម្រង់វែងបានដែរឬទេ?

ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់ខាងលើ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យបានដឹងថា ផ្លាកលេខទម្រង់ខ្លី អាចស្នើប្ដូរយក ផ្លាកលេខទម្រង់វែងបាន ខណៈឯកសារតម្រូវរួមមាន៖

– ប័ណ្ណសម្គាល់យានយន្ត (ច្បាប់ដើម)

– អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

– ផ្លាកលេខដែលស្នើសុំប្ដូរ

– ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន ជាក់ស្ដែង)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

ដោយឡែក ចំពោះកម្រៃសេវា គឺ មួយផ្លាក មានតម្លៃ ១២០ ០០០ រៀល ចំណែកឯមួយគូ គឺមានតម្លៃ ១៨០ ០០០ រៀល៕

Leave a Reply

Your email address will not be published.