រឿងកាន់វែងឆ្ងាយ!! អាជ្ញាធរអះអាងថា មានប៉ូលិសតំណែងធំម្នាក់ លួចលក់ព័ត៌មានទាក់ទងរឿងក្តី Tangmo ឱ្យអ្នកក្រៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវការស្លាប់របស់តារាសម្តែងស្រី Tangmo កំពុងតែស្ថិតក្រោមការធ្វើការរបស់ប៉ូលិស និង មន្ត្រីដែលពាក់ព័ន្ធ ប៉ុន្តែអស់រយៈពេលជិត ១០ ថ្ងៃមកហើយ តែគេនៅមិនទាន់បានឃើញសខ្មៅធំដុំអ្វីនៅឡើយទេ ដោយមានមហាជនមួយចំនួនក៏បានកើតការអន្ទះសា តឹងទ្រូងចំពោះការធ្វើការរបស់ពួកគេនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្នុងនោះក៏មានមេធាវីល្បីម្នាក់ ដែលសកម្មនៅក្នុងរឿងក្តីរបស់ Tangmo បានចេញមុខមកទម្លាយរឿងរ៉ាវជាច្រើន ដែលក្នុងនោះមានទាំងរឿងអ្នករួមទូកម្នាក់ តែងតែដាក់ថ្នាំស្រីៗ ហើយក៏មានរឿងផ្ទៃក្នុងមួយទៀត ដែលធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ មេធាវីរូបនេះបានទម្លាយថា មានបុគ្គលសំខាន់ទាក់ទងជាមួយនឹងរឿងក្តីរបស់ Tangmo ដែលស្គាល់ថាជាប៉ូលិសតំណែងធំម្នាក់ បានលួចលក់ព័ត៌មានផ្ទៃក្នុងរបស់ក្តីនេះ ឱ្យទៅជនខាងក្រៅថែមទៀតផង ដែលពិតជាគួរឱ្យហួសចិត្តណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានបន្តទៀតថា សុំឱ្យមន្ត្រីថ្នាក់លើទាំងអស់ ជួយត្រួតពិនិត្យមើលផង ពុំគួរណាឱ្យរឿងនេះកើតឡើងនោះទេ។ យ៉ាងណាមិញ ចំណែកមហាជនក៏មិននឹកស្មានដូចគ្នាដែរ គេក៏សុំឱ្យខាងប៉ូលិសជួយពង្រឹងការធ្វើការឱ្យល្អិតល្អន់ និង ហ្មត់ចត់ផងដែរ៕

Leave a Reply

Your email address will not be published.