រំលងជិត ២ ខែ ទីបំផុតដឹងថា យន្តហោះChina Eastern ធ្លាក់ មិនមែនជាឧប្បត្តិហេតុទេ តែជាបំណងរបស់អ្នកនៅកន្លែងបញ្ជាទៅវិញ

ថ្មី​ៗ​នេះ ក្រុម​អ្នក​ស៊ើប​អង្កេត​ដែល​ត្រួត​ពិនិត្យ​លើ​ករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ជើង​ហោះហើរ China Eastern Airlines បាន​ឱ្យ​ដឹង​ថា ករណី​ធ្លាក់​យន្តហោះ​ដ៏​រន្ធត់​នោះ គឺ​ជា​ទង្វើ​ចេតនា​របស់​អ្នក​បើកបរ និង មិនមែន​ជា​ករណី​ឧប្បត្តិហេតុ​នោះ​ឡើយ។

តាម​របាយការណ៍​ពី The Wall Street Journal ស្រង់​សម្ដី​ពី​ប្រភព​វាយ​តម្លៃ​បឋម​ដោយ​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ ២០២២ កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា ទិន្នន័យ​ហោះហើរ​ដែល​យក​ចេញ​ពី​ប្រអប់​ខ្មៅ​មួយ​របស់​យន្តហោះ Boeing 737-800 បាន​បង្ហាញ​ថា មាន​នរណា​ម្នាក់​នៅ​កន្លែង​បញ្ជា​យន្តហោះ គឺ​បំណង​ធ្វើ​ឱ្យ​យន្តហោះ​ធ្លាក់​បុក​ភ្នំ​តែ​ម្ដង និង​មិន​មាន​ភស្តុតាង​ណា​រក​ឃើញ​ពី​បញ្ហា​បច្ចេកទេស​នោះ​ឡើយ។

គួរ​រំឭក​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ Boeing 737-800 ដែល​ហោះ​ចេញ​ពី​ក្រុង Kunming ទៅ Guangzhou បាន​ធ្លាក់​ដាំ​ក្បាល​បុក​ផ្ទុះ​លើ​ភ្នំ​នៅ​តំបន់ Guangxi នៅ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២២ កន្លង​ទៅ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ១៣២ នាក់​លើ​នោះ​បាត់បង់​ជីវិត​ទាំង​អស់៕

Leave a Reply

Your email address will not be published.