ការងាររហ័សមែន! ចោ.រចិត្តដាច់ ជនរងគ្រោះលើកដៃសំពះ កុំឲ្យប្ល.ន់ម៉ូតូ ឥលូវចាប់បានហើយ

កាលពីថ្ងៃទី ១២ ឧសភា កន្លងទៅនេះ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ វីដេអូតាមកាមេរ៉ាសុវត្ថិភាពមួយ ដែលបានថតជាប់ករណីប្ល.ន់ម៉ូតូរបស់ បុគ្គលិកដឹកជញ្ជូនE-gets ម្នាក់ដែលធ្វើការនៅសាខា បាក់ទូក អ្វីដែលធ្វើឲ្យគេឯង កាន់តែរំជួ.លចិត្តនោះ គឺ ជនរងគ្រោះ បានលើកដៃសំពះសុំអង្វរ កុំយកម៉ូតូគ្នា តែជនសង្ស័យទាំង៤រូបនៅ តែយករបស់គ្នាទៅ។

តួយ៉ាង ទីតាំងដែលពួកចោរបានប្លន់ផ្លូវម្ដុំគីរីរម្យ បានប្លន់យកម៉ូតូម៉ាក Honda Dream សេ៊រីឆ្នាំ ២០១៦ ពណ៍ខ្មៅ ដែលមានផ្លាកលេខ 1HD-4502 Phonm penh បើមើលតាមទិដ្ឋភាពថតបាន តាមរយៈវីដេអូនោះ ជនរងគ្រោះ បានឈប់ម៉ូតូអែបគៀន ចុតទូរស័ព្ទ ស្រាប់តែ ជនសង្ស័យ ដែលជាចោរ បានឈប់ម៉ូតូ ដកកាំភ្លើង បានភ្ជង់យក ទាំងម៉ូតូ និងទូរស័ព្ទពីជនរងគ្រោះតែម្តង៕

យ៉ាងណាមិញ លុះមកដល់ថ្ងៃទី ១៧ ឧសភា គណនីហ្វេសប៊ុកឈ្មោះ Hea Nha បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចជំនាញ បានរកឃើញជនសង្ស័យហើយ ក្នុងនោះ ក៏បានរៀបរាប់ថា ៖
គ្មានអ្វីសប្បាយជាងពេលអនុវត្ដន៍ការងារបានជោគជ័យ និងសុវត្ថិភាព…! សាមគ្គីនាំមកភាពជោគជ័យ 3យប់4ថ្ងៃ (ប៊ិះវាតដៃបានកុំអីអូនមុនគេហើយដេកស្អាត)៕

Leave a Reply

Your email address will not be published.