កាន់តែអាសូរ! ពេលឃើញទិដ្ឋភាពដឹកស-ពឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា ត្រឡប់ទៅភ្នំពេញវិញ

នៅមុននេះបន្តិច តាមរយៈបណ្ដាញសង្គមរបស់ កញ្ញា សុវត្ថិឌី ធារិកា ដែលបានបង្ហោះដោយ លោក អ៊ាម វន្នី បានធ្វើការជូនដំណឹងឱ្យដឹងថា ពេលនេះសពឪពុកម្ដាយរបស់តារាចម្រៀងស្រីរូបនេះ បាន និង កំពុងដឹកយកទៅភ្នំពេញវិញហើយ ដើម្បីរៀបចំធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ។

សារនោះ លោក អ៊ាម វន្នី បានរៀបរាប់ថា ៖ «ខ្ញុំ អ៊ាម វន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្តរបស់ កញ្ញា សុវត្ថិឌី ធារិកា ថាពេលនេះគ្រួសាររបស់កញ្ញាមានទុក្ខជាទម្ងន់ ដោយប៉ាម៉ាក់របស់គាត់បានបាត់បង់ជីវិតទាំងពីរនាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោងប្រហែល ៣ រសៀល។ ពេលនេះសពកំពុងដឹកទៅភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមសូមទាក់ទងមកលេខខ្ញុំ អ៊ាម វន្នី 016223305 កុំខលគាត់ផ្ទាល់ ព្រោះគាត់កំពុងមានទុក្ខ និង មិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូន ដែលកំពុងមានទុក្ខផង»។

ជាមួយនឹងសារជូនដំណឹងនេះដែរ ក៏បានភ្ជាប់ជាមួយរូបភាពមួយសន្លឹកនៃទិដ្ឋភាពសពឪពុកម្ដាយរបស់តារាចម្រៀងស្រីរូបនេះ រុំព័ទ្ធដោយថង់ប្លាស្ទិកនៅលើឡានពេទ្យតាមផ្លូវត្រឡប់ទៅភ្នំពេញ ដែល សុវត្ថិឌី ធារិកា និង ប្អូនប្រុស យំឱបសពលោកទាំងពីរ ឃើញហើយធ្វើឱ្យមហាជនកាន់តែស្រណោះសង្វេគជាពន់ពេក៕

Leave a Reply

Your email address will not be published.