មុខជួបហេតុការណ៍គ្រោះថ្នាក់ សុវត្ថិឌី ធារិកា និង ឪពុកម្ដាយ បានទៅចូលរួមកម្មវិធីនេះ នៅខេត្តព្រះវិហារ

ជារឿងស្លុតចិត្តបំផុត នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមផ្លូវត្រឡប់មកពីខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។

បើតាមបណ្ដាញសង្គមរបស់ តារាចម្រៀងស្រីរូបនេះ បានឱ្យដឹងថា មុនពេលកើតហេតុការណ៍គ្រោះថ្នាក់នេះឡើង នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ កញ្ញា សុវត្ថិឌី ធារិកា និង គ្រួសារបានធ្វើដំណើរទៅចូលរួមកម្មវិធីមួយនៅឯខេត្តព្រះវិហារ គឺ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បករផ្សេងៗ។

ក្នុងនោះ ឃើញថា កញ្ញា សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពថតជុំគ្នាជាមួយនឹងមិត្តសិល្បៈប៉ុន្មាននាក់ ហើយបានរៀបរាប់ថា ៖ «ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បករផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ»៕

Leave a Reply

Your email address will not be published.