(វីដេអូ) ពុ.-ទ្ធោ! មហាជនទប់ទឹកភ្នែកមិនជាប់ ក្រោយឮសម្រែក សុវត្ថិឌី ធារិកា ដង្ហោយហៅឪពុក

នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។

ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។

ដោយ​ឡែក​នៅ​មុន​នេះ​បន្តិច គណនី​ហ្វេសប៊ុក​របស់​តារា​ចម្រៀង មាស មុន្នីរាជ ក៏​បាន​ធ្វើ​ការ​បង្ហោះ​វីដេអូ​មួយ​នៃ​ទិដ្ឋភាព​ក្នុង​មន្ទីរពេទ្យ ដែល​តារា​ចម្រៀង​ស្រី សុវត្ថិឌី ធារិកា បាន​យំ​គគ្រូក​ស្រែក​ដង្ហោយ​រក​ឪពុក ដែល​សម្រាក​ស្តូកស្ដឹង ចាក​ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់។

ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់៕

Leave a Reply

Your email address will not be published.