រំជួលចិត្ត ពេលឃើញទិដ្ឋភាព គឿន នភាល័យ មើលមុខលោកប៉ាយំ សំពះលាជូនដំណើរជាលើកចុងក្រោយ

នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នេះ រឿងដ៏រន្ធត់ចិត្ត និងគួរឱ្យសោកស្ដាយបំផុតកើតឡើងចំពោះ អតីតបេក្ខភាព X Factor និងជាតារាចម្រៀងប្រុស គឿន នភាល័យ បានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិត ដោយលោកប៉ារបស់លោកបានទទួលមរណភាពហើយ។

ក្រោយទទួលបានដំណឹងដ៏សែនក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងបានចូលរួមរំលែកទុក្ខដល់ តារាចម្រៀង គឿន នភាល័យ និងក្រុមគ្រួសារជាផងដែរ។

ជាមួយនឹងការបាត់បង់ដ៏ធំធេងនេះដែរ គឿន នភាល័យ កាន់តែធ្វើឱ្យមហាជនមានការរំជួលចិត្តជំនួស ពេលឃើញទិដ្ឋភាពក្នុងកម្មវិធីបុណ្យសព ដែល តារាចម្រៀងរូបនេះ ពិតជាមានភាពស្រណោះស្រណោកខ្លាំង ខណៈមើលមុខលោកប៉ាយំសំពះលាត្រៀមនឹងជូនដំណើរជាលើកចុងក្រោយគ្មានវិលវិញ៕

Leave a Reply

Your email address will not be published.