ជឿជាក់ថា បងប្អូនភាគច្រើន នៅចាំតារាកំប្លែង នាយក្តឹប ដែលរូបលោក ធ្លាប់បានសម្តែងក្នុងឈុតឆាកកំប្លែងខ្លីៗ ក្នុងស្ថានីយទូរទស្សន៍បាយ័ន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បាត់ស្រមោលរូបលោកតែម្តង ជាពិសេស ក្រោយពេលកូនប្រុស ត្រូវជួបគ្រោះថ្នា.ក់ចរាចរណ៍ រហូតបា.ត់ប.ង់ជីវិត។
យ៉ាងណាមិញ កូនប្រុសដែលធ្លាប់តែ ជាជំហរក្នុងគ្រួសារស្លា.ប់ចោល និង តារាកំប្លែងរូបនេះ ក៏ធ្លា.ក់ខ្លួនឈឺបន្ថែមទៀតនោះ ពេលនេះ ជីវភាពគ្រួសារតារាកំប្លែងរូបនេះ ក៏កាន់តែលំបាកខ្លាំងឡើង រហូតត្រូវជាប់បំណុល ជំពាក់គេពេញទិស រហូតពេលថ្មីៗនេះ ប្រកាសឲ្យមហាជនជួយ ទិញផ្ទះខ្លួនឡើង ដើម្បីដោះបំណុល។
នេះបើយោងតាមការបង្ហោះរបស់ លោក អ៉ឹម ជីវ៉ា ដែលបានប្រាប់ឲ្យដឹងថា
អាណិតណាស់ តារាកំប្លែងនាយក្តិប សុំអង្វរ សុំអោយបជួយទិញផ្ទះគាត់ផង ដើម្បីបានលុយសងបំណុលគេ ! នៅរសៀលថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា នាំយកថវិការ ២លានរៀល ដែលជាថវិការរបស់លោកជំទាវ ឆេង ស្រីនាង អគ្គនាយិការក្រុមហ៊ុនម៉ាដាមស្អាត ឧបត្ថម្ភដល់តារាកំប្លែងនាយក្តិប ដែលមានជំងឺស្លាប់មួយចំហៀងខ្លួន ។ ក្នុងការយកថវិការមកជួយនេះនាយក្តិប នាយក្តិប និងគ្រួសារនិយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអោយគាត់បានលុយ មកសងបំណុលគេបើមិនចឹងទេ គេមករិបអូសផ្ទះលក់ឡាយឡុងហើយ ។ បើបងប្អូនចង់ទិញផ្ទះនាយក្តិបគឺនៅខាងជើងវត្តខ្ទ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕