ក្ដៅគគុក! រឿងក្ដី Tangmo កំពុងបើកកាយរកភស្តុតាងថ្មី នៅចំណុច ៣នេះ

អស់រយៈពេលជិត ៣ ខែហើយ ដែលរឿងរ៉ាវរបស់តារាស្រី Tangmo ស្លាប់ក្រោយធ្លាក់ពីលើទូកចូលក្នុងទន្លេចៅផាយ៉ា ក្លាយជារឿងដ៏គួរឱ្យសោកស្តាយបំផុតមួយ ប្រចាំសង្គមថៃនាដើមឆ្នាំ ២០២២។

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ប៉ូលិសបានសម្រេចបិទក្តីរបស់តារាស្រី Tangmo ដោយលទ្ធផលសម្រេចថា Tangmo ពិតជាបានស្លាប់ដោយសារលង់ទឹក ហើយរបួសនៅលើជើងនាងកើតឡើងដោយសារ ស្លាបចាក់ទូក ដែលធ្វើឱ្យអ្នកគាំទ្រហាក់មិនអស់ចិត្តសោះឡើយ។

នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នាយ Achariya ដែលត្រូវជាប្រធានជុំរុំសង្គ្រោះ ហាក់មិនអាចឈរឱបដៃនៅស្ងៀម មើលរឿងក្តីបញ្ចប់ទាំងមិននៅមានចម្ងល់នេះបាន ក៏បានដឹកនាំក្រុមជ្រមុជទឹកចុះស្វែងរកភស្តុតាងថ្មី នៅខ្សាច់បាតទន្លេត្រង់ចំណុច ៣ នៅឯទន្លេចៅផាយ៉ា គឺចំណុចដែល Tangmo ធ្លាក់ទឹក ចំណុចរកឃើញសាកសព និងចំណុចប្រសព្វរវាងកន្លែងធ្លាក់ទឹក និងកន្លែងរកឃើញសាកសព។

គួរបញ្ជាក់ឱ្យដឹងដែរថា នាយ Achariya ធ្លាប់បានចេញមុខតវ៉ាក្តី Tangmo ចំពោះរឿងស្លាកស្នាម ក្រោយប៉ូលិសបិទក្តី ដោយលោកអះអាងថា ស្នាមនៅលើជើង Tangmo គឺអាចបណ្តាលមកពីស្នាមកាំបិទប្រភេទ K2 មិនមែនជាស្នាមស្លាបចាក់ទូកនោះឡើយ ហើយលោកក៏ជាអ្នកតាមដានរឿងក្តី Tangmo តាំងពីដើមម្នាក់ផងដែរ៕

Leave a Reply

Your email address will not be published.