សោកស្ដាយ! គឿន នភាល័យ ជួបទុក្ខធំបាត់បង់លោកប៉ាជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នេះ មហាជនទទួលបានដំណឹងដ៏រន្ធត់ចិត្ត និង គួរឱ្យសោកស្ដាយបំផុតកើតឡើងចំពោះអតីតបេក្ខភាព X Factor និង ជាតារាចម្រៀងប្រុស គឿន នភាល័យ បានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិត ដោយលោកប៉ារបស់លោកបានទទួលមរណភាពហើយ។

នេះបើតាមបណ្ដាញសង្គមរបស់តារាចម្រៀងប្រុសរូបនេះ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខ ភ្ជាប់ជាមួយនឹង Caption ដ៏រំជួលចិត្តថា ៖ «You can rest well now dad សូមឲ្យវិញ្ញាណក្ខន្ធប៉ាបានទៅកាន់សុខគតិភព»។

ក្រោយទទួលបានដំណឹងដ៏សែនក្រៀមក្រំនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាពន់ពេក និង បានចូលរួមរំលែកទុក្ខដល់តារាចម្រៀង គឿន នភាល័យ និងក្រុមគ្រួសារគ្រប់ៗគ្នាផងដែរ៕

Leave a Reply

Your email address will not be published.