(វីដេអូ) ស្រឡាំងកាំង! លេចវត្តមាន យាយយ៉យ ចូលប្រឡង Cambodian Idol យប់មិញ ផ្អើលអស់អ្នកគាំទ្រ

កាលពីយប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់សប្ដាហ៍ទី ២ ហើយ ដោយសប្តាហ៍នេះ គេបានកត់សម្គាល់ឃើញមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម។

ដោយឡែក ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition យប់មិញនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ផ្អើលស្រឡាំងកាំងខ្លាំង និង បានបញ្ចេញមតិវែកញែកគ្រប់គ្នា ក្រោយពីបានឃើញវត្តមានរបស់សិល្បករអាយៃជើងចាស់ដ៏មានប្រជាប្រិយភាព គឺអ្នកស្រី នួន សារី ហៅ យាយយ៉យ បានចូលរួមធ្វើជាបេក្ខភាពប្រឡង ជាមួយការលើកយបទចម្រៀងពីដើម មានចំណងជើង «ថ្ងៃលិចអូនស្រណោះ» ជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា រហូតធ្វើឱ្យគណៈកម្មការទាំងបួននាក់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាទឹកដមសំឡេងដ៏ពីរោះ និង ចុងក្រោយបានឆ្លើយ Yes ជូនអ្នកស្រីផងដែរ។

យ៉ាងណាមិញ ក្រោយពីអ្នកស្រី នួន សារី ហៅ យាយយ៉យ បានបង្ហាញសមត្ថភាពចប់ ពីកម្មវិធីក៏បានធ្វើការបញ្ជាក់ឱ្យដឹងដែរថា វត្តមានរបស់សិល្បករអាយ៉ៃជើងចាស់រូបនេះ គ្រាន់តែជាការចូលរួមផ្តស់កិត្តិយសលើកទឹកចិត្តដល់បេក្ខភាពប្រឡងទាំងអស់ប៉ុណ្ណោះ គឺមិនមែនចូលរួមប្រឡងប្រជែង ដើម្បីយកឈ្នះចាញ់ជាមួយបេក្ខភាពដទៃឡើយ៕

Leave a Reply

Your email address will not be published.