ទម្លាយតម្លៃសាលា អូនឆលី កូនប្រុសកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា រៀនមួយឆ្នាំ ដឹងហើយញាក់សាច់!

ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈបានជ្រាបច្បាស់ហើយថា កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា បានរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក អ៊ឹង សុខលី ដែលមហាជនស្គាល់គឺជាប្អូនប្រុសបង្កើតរបស់ថៅកែទូរទស្សន៍ហង្សមាស ហើយចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាស្រីរូបនេះ ក៏ទទួលបានកូនប្រុសដ៏ឆ្លាតម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី។

មកដល់ដើមឆ្នាំ ២០២២ នេះ អូនតូច ឆលី មានអាយុជាង ២ ឆ្នាំហើយ ដោយថ្មីៗនេះគេឃើញកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី ក៏បាននាំកូនប្រុសបណ្ដូលចិត្តចុះឈ្មោះចូលរៀននៅសាលាលំដាប់អន្តរជាតិដ៏ល្បីឈ្មោះ Northbridge International Cambodia ដែលសាលានេះត្រូវបានគេដឹងថា មានតែកូនអ្នកមានលំដាប់អភិជនប៉ុណ្ណោះទើបមានលទ្ធភាពរៀននៅទីនោះ ព្រោះតែថ្លៃសិក្សា គឺថ្លៃកប់ពពក។

ជាក់ស្ដែងបើតាមប្រភពគេហទំព័រ ips-cambodia.com បានបង្ហាញថ្លៃសិក្សានៅសាលាលំដាប់អភិជន Northbridge International Cambodia នេះថា សម្រាប់ថ្នាក់មត្តេយ្យគឺត្រូវបង់ថ្លៃសិក្សាចាប់ពី ៥ ៦២៥ ដុល្លារឡើងឯណោះក្នុងមួយឆ្នាំ ដែលតម្លៃនេះសម្រាប់អ្នកមានជីវភាពធម្មតា ឬជីវភាពធម្យម គឺគ្មានលទ្ធភាពបញ្ចូនកូនទៅរៀននៅសាលានេះឡើយ៕

Leave a Reply

Your email address will not be published.